តាកែវ៖ ក្រោយពីលោកស្នងការខេត្តតាកែវ ដាក់បទបញ្ជាកម្លាំងវរ៦០៣ ទៅទំនាក់ទំនងជាមួយសមត្ថកិច្ចវៀតណាម ដើម្បីធ្វើការសហការគ្នា ក្នុងករណីជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ ហើយដេញកាប់ខ្មែរ ក្នុងទឹកដីកម្ពុជា ក្នុងស្រុកបូរីជលសារនោះ ពេលនេះត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួនជនជាតិវៀតណាមជាជនបង្កនោះ បានហើយ។ ចំណែកជនរងគ្រោះសុខចិត្តទទួលសំណង ដើម្បីបញ្ចប់រឿង។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ជាអ្នកនាំពាក្យ នៃស្នងការដ្ឋានខេត្តតាកែវនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០២៣ នេះ។
សូមជម្រាបថា ជនល្មើសជាជនជាតិវៀតណាម ដែលលួចឆ្លងដែនចូលមកនេសាទត្រីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រទឹកដីស្រុកបូរីជលសារ ខេត្តតាកែវ បានបង្កអំពើហិង្សាកាប់លើពលរដ្ឋខ្មែរម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កើតឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងភូមិសាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ។ ជនរងគ្រោះមានឈ្មោះ ធឿង តាយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវជនជាតិវៀតណាម កាប់ត្រូវចំត្រចៀក និងដៃជាច្រើនកន្លែង។
ចំពោះមូលហេតុ ដោយសារតែជនជាតិវៀតណាម បានលួចឆ្លងដែនមករកស៊ីនេសាទត្រីដោយខុសច្បាប់ ចូលដល់ភូមិសាស្ត្រទឹកដីកម្ពុជា បង្កឲ្យមានទំនាស់ពាក្យសម្តី ទើបឈានដល់ផ្ទុះអំពើហិង្សា ក្រុមជនជាតិវៀតណាម ព្រួតគ្នា វាយ និងកាប់ធ្វើបាបមកលើជនរងគ្រោះបែបនេះ។