ភ្នំពេញ៖ មហាជនសម្ដែងការហួសចិត្ត នៅសកម្មភាព លោកតាវ័យចំណាស់ម្នាក់យកចម្ពាមកៅស៊ូ បាញ់សំដៅក្មេងស្រីម្នាក់វីសនិងត្រូវភ្នែកទៅហើយ ! ហេតុការណ៍បង្កអោយការភ្ញាក់ផ្អើលនាវេលាម៉ោង០៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បុរសវ័យចំណាស់ម្នាក់យកចម្ពាមកៅស៊ូប្រើគ្រាប់កង់បាញ់ទៅលើកុមារីម្នាក់ចំផ្ទៃមុខ ខណៈដែលរូបនាងកំពុងលេងជាមួយក្មេងៗដទៃទៀត ។
ជនបង្កមានឈ្មោះ ង្វៀង ចាំងងី មានអាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ជាជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុ ។
ចំណែកកុមារីរងគ្រោះមានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មានពីសាច់ញាតិរបស់កុមារីរងគ្រោះបានបញ្ជាក់អោយដឹងថា នាពេលកន្លងទៅប្រមាណ៥-៦ខែមុន កូនស្រីរបស់គាត់បានធ្លាប់លេងជាមួយចៅរបស់លោកតាខាងលើ ហើយក៏មានការឈ្លោះគ្នាតែមិនមានបង្កអោយរបួសស្នាមអ្វីឡើយ ។ គាត់បានបន្ថែមទៀតថា លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់បានជិះកង់ស្គីជាមួយក្មេងៗជាធម្មតា និងបានជិះកាត់ខាងមុខផ្ទះរបស់ ជនបង្កទើបធ្វើអោយជនបង្កមានការគុំកួននឹងរឿងពេលកន្លងទៅផង ទើបយកចម្ពាមកៅស៊ូ នឹងដាក់គ្រាប់ដែក ធ្វើសកម្មភាពបាញ់ទៅលើក្មេងស្រីរងគ្រោះចំនួន០៤លើកទើបបាញ់ចំផ្ទៃមុខក្មេងស្រី តែសំណាងល្អត្រូវខាងក្រោមភ្នែក ។ នេះចេះត្រូវខាងក្រោមភ្នែកប្រសិនបើត្រូវភ្នែកតើក្មេងស្រីម្នាក់នេះនឹងទៅជាយ៉ាងណា ?
ក្រោយកើតហេតុ អាណាព្យាបាលរបស់កុមារីខាងលើបានរាយការណ៍និងដាក់ពាក្យបណ្តឹងទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
បច្ចុប្បន្ន បុរសចំណាស់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕