(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង រួមជាមួយអភិបាលគ្រប់ស្រុក មន្ទីរអបរំ ស្នងការនគរបាលខេត្ត អធិការ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានបើកប្រជុំពិភាក្សាស្តីពីការអនុវត្តវិធានការលើសិស្ស គេចសាលាមិនចូលសិក្សា និងការបង្រ្កាបក្មេងទំនើងនៅពេលយប់។
លោក ហាក់ ឡេង បានលើកឡើងថា កិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តន៍វិធានការលើសិស្សគេចសាលាមិនចូលសិក្សា និងបង្រ្កាបក្មេងទំនើងនៅពេលយប់ ជាលទ្ធផលដូចខាងក្រោម៖
*ទី១៖ ណែនាំឱ្យរដ្ឋបាលក្រុងស្រុក ចេញសេចក្ដីជូនដំណឹង ស្ដីពីវិធានការអនុវត្តលើសិស្សគេចសាលាមិនចូលសិក្សា ដោយណែនាំឱ្យអ្នកលក់ដូរ ដែលមានខ្ចុះបិទបាំងជិតសូមរើកន្លែងបិទបាំងមិនឱ្យឃើញភ្ញៀវចេញវិញ។
*ទី២៖ គ្រប់សាលាត្រូវផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ច នៅពេលដែលអាជ្ញារធរ និងសមត្ថកិច្ចត្រូវអប់រំផ្សព្វផ្សាយជូនសិស្ស។
*ទី៣៖ ណែនាំឱ្យគ្រប់សាលាត្រូវមានប្រព័ន្ធទំនាក់ទំនងដូចជា Telegram, Facebook ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងធ្វើការងារជាមួយសមត្ថកិច្ច ដើម្បីបង្ហាញពីសមាសភាពក្រុមសិស្សដែលគេចសាលាមិនចូលសិក្សា។
*ទី៤៖ ពេលចុះអនុវត្តវិធានការចំពោះសិស្សគេចសាលាសមត្ថកិច្ចត្រូវសហការ ជាមួយអាជ្ញាធរដែនដី នាយកសាលា សារព័ត៌មាន ដើម្បីស្វែងរកសិស្សដែលគេចសាលាពិតប្រាកដ និងកុំឱ្យមាតាបិតា ដែលនៅតែកាន់ជើងសិស្សគេចសាលាយល់ច្រឡំមកលើសមត្ថកិច្ច។
*ទី៥៖ ណែនាំឱ្យសមត្ថកិច្ច និងអាជ្ញាធរត្រូវចុះបង្រ្កាបក្មេងទំនើងនៅយប់ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ដើម្បីយកទៅណែនាំ។
*ទី៦៖ ណែនាំឱ្យរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តចាប់សត្វពាហនៈ (គោ ក្របី) ពាស់វាលពាសកាល នៅតាមទីប្រជុំជន និងទីសាធារណៈឱ្យបានល្អ ដោយចាប់ផ្ដើមអនុវត្តពីទីប្រជុំជនមុន។
*ទី៧៖ ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តចុះបង្រ្កាបរាល់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលគ្មានច្បាប់ការអនុញ្ញាតត្រឹមត្រូវ៕