2023-09-14 03:09
605

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ឲ្យដឹងថា «ករណី ប៊ុន សីហា អតីតជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី១ ពេលនេះ សមត្ថកិច្ចជំនាញបានបំពេញ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធច្បាប់» ។ 

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ករណី ប៊ុត សីហា  ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងជំនាញសមត្ថកិច្ចជំនាញកំពុងតែសាកសួរ បំពេញសំណុំរឿងនិតិវិធី ដើម្បីបញ្ជូនទៅតុលាការ»។ 

សូមជម្រាបថា អតីតារាចម្រៀងល្បីល្បាញប្រចាំផលិតកម្មយក្យមួយនៅកម្ពុជា លោក ប៊ុន សីហា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ វេលាម៉ោង ១៦និង១០នាទីរសៀល នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

ប្របិបត្តការនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ ៣៨ឆ្នាំ នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី និងទី២- ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ម្ចាស់ជ័យលាភីលេខ១ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី១ ជាអតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ 

ក្នុងការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចដកហូតម្សៅក្រាម ពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៥កញ្ចប់ ក្នុងនោញ ០៣តួច និង០២មធ្យ, ទូរសព្ទ ចំនូន ០៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។ 

គួរបញ្ជាក់ថា លោក ប៊ុត សីហា អតីតម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia» របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាសរូបនេះ នាពេលកន្លងមកសមត្ថកិច្ចធ្លាប់ បានបង្ក្រាប និងចាប់ខ្លូនម្តងរួចមកហើយ កាលពីនៅវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈនេះលោកត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀនរួចហើយ ប៉ន្តែដោយសារមិនកែប្រែខ្លួននៅបន្តប្រព្រឹត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសារជាថ្មីតែម្តង។ 

ក្រោយពីជាប់ព័ន្ធករណីគ្រឿងញៀន អតីតតារាចម្រៀង ប៊ុត សីហា ត្រូវបានបណ្តេញចេញផលិតកម្នរស្មៅហង្សមាស និងបានធ្លាក់ខ្លួនតែលតោលជាលំដាប់ និងបន្ទាប់មកមានក៏មានការជូយជ្រោមជ្រែងពីសំណាក់លោកស្រី ទ្រី ដាណា ថៅលក់គ្រឿងអលង្កាមាសពេជ្រ និងលក់ផលិតសម្រស់ ចាប់ផ្តើមមានមុខមានមាត់ក្នុងសង្គមសីល្បៈឡើងវិញ ប៉ុន្តែចរិកកែមិនឡើងក៏វិលធ្លាក់ចូលក្នុងសង្គមគ្រឿងទៀត រហូតសមត្ថកិច្ចចាប់ខ្លួនសារជាថ្មីតែម្តង៕