2023-09-15 10:21
275

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំវិសាមញ្ញ និងណែនាំដល់ លោក លោកស្រី ឧត្តមសេនីត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍នាយការិយាល័យជំនាញ ស្តីពីការពង្រឹងការងារកិច្ចប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជម្រុញដល់លោក លោកស្រី ថ្នាក់ដឹកនាំគណ:ស្នងការដើម្បីកសាងផែនការសកម្មភាពឆ្នាំ២០២៤ ផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យស្របភូមិសាស្រ្ត ប្រជាពលរដ្ឋ បទល្មើស និងបច្ចេកវិទ្យា រៀបចំរចនាសម្ព័ន្ធ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ ប្រឆាំងភេរវកម្មតាម Online  រៀបចំធនធាន មនុស្សដើម្បីឆ្លើយតប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការដល់ថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាពយកទៅអនុវត្ត និងផ្សព្វផ្សាយដល់កងកម្លាំងបន្តដូចជា៖
* ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន
* ត្រូវពង្រឹងការគោរពវិន័យ០០៦ គោរពច្បាប់
* ត្រូវពង្រឹងការងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ
* ការងារប្រចាំបញ្ជា យាមល្បាត ការគ្រប់គ្រងទូរស័ព្ទប្រចាំបញ្ជា
* ការទទួលខុសត្រូវរបស់កម្លាំងក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ
* គ្រប់បណ្តឹងត្រូវតែអនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
* គ្រប់វេនយាមត្រូវត្រៀមកម្លាំងសម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍
* ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា
* ត្រូវបង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង
* ត្រូវមានក្រមសីលធម៌ វិជ្ជាជីវ: ពេលបំពេញការងារ
* ពង្រឹងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស (ការប្រែប្រួល) ដោយផ្អែកលើយន្តការច្បាប់
* ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្សនិងផ្លូវភេទគ្រប់ទំរង់
* ពង្រឹងការត្រួតពិនិត្យ ការផ្តល់សេវាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ
* ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិច៕