ពោធិ៍សាត់៖ ស្ត្រីជាឃាតករសម្លាប់គ្រូទាយក្នុងផ្ទះណាក់មួយ នៅរាជធានីភ្នំពេញ កាលពេលកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលស្នងការនរខេត្តពោធិ៍សាត់ សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនដោយអនុវត្តតាមដីការបស់តុលាការ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាន សហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញបានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២៣ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ ម៉ូ លីដា បានឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ សហកាជាមួយរាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ខេង អាយុ ៥១ឆ្នាំជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធករណីឃាតកម្ម (ខ្ទប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ នៅចំណុច ផ្សារធំថ្មី ក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃក្រុង-ខេត្តពោធិ៍សាត់។
លោកស្នងការរងបានបន្ថែមថា ស្ត្រីជាប់ចោទបានប្រព្រឹត្តអំពើឃាតកម្មសម្លាបយមនុស្ស កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់មួយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅមានអំពើឃាតកម្មមួយបានកើតឡើងទៅលើស្ត្រីជនរងគ្រោះជាគ្រូទាយម្នាក់ នៅចំណុចផ្ទះសំណាក់ «ហេង ពេជ្រ» ដែលមានទីតាំងផ្លូវលេខ៨៤ កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅ។
នគរបាលអនុវត្តដីកាឃាត់ខ្លួនស្ត្រីឃាតករសម្លាប់គ្រូទាយក្នុងផ្ទះសំណាក់ «ហេង ពេជ្រ» បានហើយ ពោធិ៍សាត់៖ ស្ត្រីជាឃាតករសម្លាប់គ្រូទាយក្នុងផ្ទះណាក់មួយ នៅរាជធានីភ្នំពេញ កាលពេលកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលស្នងការនរខេត្តពោធិ៍សាត់ សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនដោយអនុវត្តតាមដីការបស់តុលាការ។ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាន សហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញបានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២៣ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ ម៉ូ លីដា បានឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ សហកាជាមួយរាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នួន ខេង អាយុ ៥១ឆ្នាំជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធករណីឃាតកម្ម (ខ្ទប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ នៅចំណុច ផ្សារធំថ្មី ក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃក្រុង-ខេត្តពោធិ៍សាត់។ លោកស្នងការរងបានបន្ថែមថា ស្ត្រីជាប់ចោទបានប្រព្រឹត្តអំពើឃាតកម្មសម្លាបយមនុស្ស កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់មួយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅមានអំពើឃាតកម្មមួយបានកើតឡើងទៅលើស្ត្រីជនរងគ្រោះជាគ្រូទាយម្នាក់ នៅចំណុចផ្ទះសំណាក់ «ហេង ពេជ្រ» ដែលមានទីតាំងផ្លូវលេខ៨៤ កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកចំណាត់ការអនុវត្តលើវិធានការច្បាប់៕
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកចំណាត់ការអនុវត្តលើវិធានការច្បាប់៕