2023-09-18 10:40
356

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកមមន្ត្រីនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាត់តុលាករភ្លាមៗ ពាក់ព័ន្ធករណីចេញស្អែកស្អុយនូវទឹកប្រាក់ ២ម៉ឺនដុល្លារឱ្យជនរងគ្រោះ។

តាមប្រភពព៍ត៌មាន បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខេង មុន្នីរស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ ៦៧បេ ផ្លូវលេខ២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ត្រង់ចំណុច ភូមិសាស្ត្រក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីសាកសួរ នឹងអនុវត្តទៅតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធករណីនេះ ដើមបណ្តឹងមានឈ្មោះ គួច សុងទី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៨៣ ផ្លូវ១៨២ ភូមិ៤ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ប្តឹពីឈ្មោះ ខេង មុន្នីរស្មី ពីបទ “មិនបំពេញកាតព្វកិច្ចសម្រាប់ឧបករណ៍ជួញដូរបាន”។

ជនរងគ្រោះជាដើមបណ្តឹងបានបញ្ជាក់ថា “កាលអំឡុងខែមករា ឆ្នាំ២០២៣ ឈ្មោះ ខេង មុន្នីរស្មី បានមកលួងលោម ឌុច បុត្រនិតា ដែលជាអ្នកស្គាល់គ្នា ដើម្បីជួយរកលុយ ចំនួន ២ម៉ឺនដុល្លារ ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន និងធានាសងប្រាក់ឱ្យឈ្មោះ ឌុច បុត្រនិតា ក្នុងខែមេសា ឆ្នាំ២០២៣។ ដោយមានការជឿទុកចិត្តលើ ឌុច បុត្នីតា គាត់បានឱ្យ ឈ្មោះ ខេង មុន្នីរស្មី ចំនួន ២ម៉ឺនដុល្លារ រហូតដល់ថ្ងៃប្រគល់ខ្លួនវិញឈ្មោះ ខេង មុន្នីរស្មី សុំពន្យារម្តងហើយម្តងទៀត ដោយយល់ថាខ្លួនជាមិត្តនឹង ឌុច បុត្រនិតា ក៏យល់ព្រមតាមសំណើរបស់ ខេង មុន្នីរស្មី រហូតឈ្មោះ ខេង មុន្នីរស្មី ចេញ ០១សន្លឹក តម្លៃ  ២ម៉ឺនដុល្លារ”។

បន្ទាប់ពីទទួលសែកនោះ ឈ្មោះ ឌុច បុត្រនិតា យកមូលប្បទានប័ត្រមកបញ្ជាក់ជាមួយធនាគារ ប៉ុន្តែបុគ្គលិកធនាគារ ប្រាប់គាត់ថា “មូលប្បទានប័ត្រមិនអាចទូទាត់បានទេដោយសារគណនីធនាគារត្រូវបានបិទ” ពេលនោះឈ្មោះ ឌុច បុត្រនិតា ដឹងខ្លួនបានចាញ់បោកឈ្មោះ ខេង មុន្នីរស្មី និងទាក់ទងទៅ ឈ្មោះ ខេង មុន្នីរស្មី ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែឈ្មោះ ខេង មុន្នីរស្មី ព្យាយាមគេច និងបិទទូរសព្ទ ទើបឈានដល់ការដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់តែម្តង៕