ខេត្តកំពង់ធំ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ អមដំណើរ លោក ដៀប ពិសិទ្ធ អនុប្រធានមន្ទីរកសិកម្ម លោក ប៉ែន ធារ៉ាត់ អនុប្រធានមន្ទីរបរិស្ថាន ព្រមទាំងមានការចូលរួមពីលោក បុី វិចិត្រ នាយរងអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច មុខព្រែកគន្លងតាឈុន ដងទុង កោះបឹងស្រែ មុខព្រែកតាសោម បឹងម៉ា និងបឹងកំភ្លាញធំ ជាប់ព្រំប្រទល់កន្លែងអភិរក្សលេខ២ស្ទួន ស្ថិតក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំដឹកនាំកម្លាំងជម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលសម្រេចបាន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន ១៥របាំង ប្រវែង៤៥០០ម៉ែត្រ ឡុកចំនូន៤៩ គ្រឿង លប/លូ ចំនួន៤៩មាត់ បង្គោលចំនួន២៥០០ដើម ចាក់ត្រីស្រស់ចម្រុះប្រលែងចូលបឹងធម្មជាតិទម្ងន់៥០គីឡូក្រាម។
ជាមួយគ្នានេះផងដែរសង្កាត់រដ្ឋបាលជលផលបារាយណ៍ សង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងសហគមន៍នេសាទបឹងបបែល សហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍ស្ពានគ្រង និងប្រជាការពារភូមិ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច÷ក.វាលទទឹងថ្ងៃ និងចំណុចបឹងត្រាវ ស្ថិតក្នុងភូមិសាស្ត្រឃុំចុងដូង ស្រុកបារាយណ៍។ ខ.ទីតាំងបឹងងួន ឃុំចំណាក្រោម ស្រុកស្ទោងលទ្ធផលអនុវត្តន៍បាន០១ករណី បានចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន÷ របាំងស្បែកមុងចំនួន២៤របាំង ប្រវែង១៣៥០ម៉ែត្រ ឡុកចំនួន២៤គ្រឿង លូចំនួន២៤មាត់ បង្គោលចំនួន៦៤០ដើម ចាក់លែងត្រីចំនួន៣០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបមួយថ្ងៃពេញ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៨គ្រឿង អស់ប្រេងសាំងអស់ចំនួន២៤០ លីត្រផងដែរ។