2023-09-19 18:48
336

ពោធិ៍សាត់៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី មានករណីហិង្សាដោយចេតនា (ទំនាស់់ពាក្យសម្តីក្នុងវង់ពេលកំពុងផឹកស៊ីឈានដល់ការប្រើហិង្សា) នៅចំណុចផ្ទះរបស់ឈ្មោះ ផាត សូនី ស្ថិតនៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យឈ្មោះ ចិន ហួ (ហៅហួ) ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នេសាទ រស់នៅភូមិឃុំកើតហេតុខាងលើ (គ្មានសារធាតុញៀនក្នុងខ្លួន)។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា យោងតាមកំណត់ហេតុបំភ្លឺ របស់ឈ្មោះ ឈិត ផង់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់  ដែលត្រូវជាប្អូនជនរងគ្រោះថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង២០នាទី ខ្លួនបានអង្គុយលេងនៅផ្ទះ ស្រាប់តែបងថ្លៃរបស់ខ្ញុំឈ្មោះ កែវ សុផាន់ បានតេទូរសព្ទមកប្រាប់ខ្ញុំថា ឲ្យយកបងប្រុសខ្ញុំឈ្មោះ ឈិត សារួន ទៅមន្ទីរពេទ្យ ភ្លាមនោះខ្ញុំក៏បានបើកកាណូតមកយកបងរបស់ខ្ញុំទៅមណ្ឌលសុខភាពកំពង់លួង ពេលនោះបងប្រុសខ្ញុំបានប្រាប់ថា ឈ្មោះ ចិន ហួ  បានយកកាំបិតកកុកមកកាប់បងមួយកាំបិតចំក្បាលផ្នែកខាងឆ្វេងលើចិញ្ចើម។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។             
        
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣៣នាទី ដើម្បីដោះស្រាយតាមនីតិវិធី៕