2023-09-20 08:54
504

យន្តហោះដឹកអ្នកដំណើរ ចំនួន ០២គ្រឿង បានបុកគ្នាលាន់ឮដូចផ្ទុះគ្រាប់បែក នៅក្នុងអាកាសយានដ្ឋាន Palma ក្នុងទីក្រុង Majorca កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់។ នេះបើការចុះរបស់សារព័ត៌មាន The San។

កម្ទេចកម្ទីយន្តហោះបានខ្ទាតរាយប៉ាយនៅលើផ្លូវរត់ ខណៈក្រុមជួយសង្គ្រោះបន្ទាន់របស់ព្រលានយន្តហោះនាំគ្នាប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុភ្លាមៗ។ 

ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះបុកគ្នានេះ បានកើតឡើងនៅពេលដែលយន្តហោះដឹកអ្នកដំណើរ Air Europa មួយគ្រឿងបានចុះចំណត និងបានបុកជាមួយយន្តហោះ Condor មូយគ្រឿងទៀត ដែលត្រៀមរង់ចាំការអនុញ្ញាតឱ្យហោះឡើង ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះឡើយ។ សម្រាប់អ្នកដំណើរស្ថិតនៅលើយន្តហោះ Air Europa បានបន្តរហូតដល់វាទៅដល់ចំណតហើយពួកគេអាចចុះពីលើយន្តហោះដោយសុវត្ថិភាព។

អ្នកដំណើរនៅលើយន្តហោះ Condor បាននិយាយថា “យើងបានលឺសំលេងយ៉ាងខ្លាំងពីក្នុងយន្តហោះ ខណៈយន្តហោះចាប់ហ្វ្រាំងមុនពេលប៉ះទង្គិចឈានគ្នា”។ 

ប្រភពបន្ថែមថា “ក្រុមសង្គ្រោះបន្ទាន់បានមកពិនិត្យយន្តហោះភ្លាមៗ ហើយពួកគេបានស្នើសុំឱ្យយើងជាអ្នកដំណើររង់ចាំនៅខាងក្នុងកាប៊ីន មុនពេលត្រូវបានផ្ទេរតាមឡានក្រុងទៅកាន់ស្ថានីយមានសុវត្ដិភាព”៕