2023-09-20 10:27
528

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា  តំណាងឱ្យក្រុមប្រឹក្សាខេត្ត បាននិមន្តព្រះសង្ឃនមន្ត្រីរាជការជុំវិញខេត្តព្រមទាំងរដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់, និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ប្រារព្ធពិធីទូងស្គរ ជ័យ និងគ្រឿងបំពងសំឡេងផ្សេងៗទៀត ដើម្បីចូលរួមអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ 

ពិធីនេះ បានធ្វើឡើងនៅម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេនវត្តពាលញែក ស្ថិតក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រ វត្តិសាស្ត្រដ៏សំខាន់ មួយនេះរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលក្នុងឱកាស «រមណីយដា្ឋនប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 

លោក ខូយ រីដា បានបន្តថា: ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, មន្ទីរ-អង្គភាពជុំ វិញខេត្ត គ្រប់ស្ថាប័នរដ្ឋ ឯកជន រោងចកសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរ ពេទ្យ វត្តអារាម វិហារសាសនា និងប្រជា ពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ សូមចូលរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន និងទីកន្លែងសាធារណៈសំខាន់ៗ ឱ្យបានច្រើនកុះករ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើនេះ៕ លាន គ្រន