2023-09-21 19:46
299

ភ្នំពេញ ៖ ស្ត្រីដ៏កម្សត់ម្នាក់ទទួលការព្យាបាលនៅផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ដោយការធានារ៉ាប់រងជួយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ នេះបើយោងតាមការបញ្ជាក់ពីខាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។ 

  ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអោយដឹងថា : អ៊ំស្រី សុខ រ៉ានី  អាយុ ៦៤ឆ្នាំ រស់នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មានដុំសាច់នៅក្នុងមាត់ខាងឆ្វេងរយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែដោយមានជីវភាពខ្វះខាតពុំអាចធ្វើការព្យាបាលបាន។ ដោយក្តីសប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បញ្ជូនអ៊ំស្រីមកទទួលការព្យាបាលនៅផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញនៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូរៀត ហើយជាលទ្ធផលបានរកឃើញថា មានដុះដុំសាច់លើឆ្អឹងថ្គាមផ្នែកខាងឆ្វេង (Tumor on the mandible)។ បន្ទាប់ពីទទួលបានការវះកាត់យ៉ាងយកចិត្តទុកដាក់និងប្រកបដោយភាពជោគជ័យ ពេលនេះអ៊ំស្រីបានជាសះស្បើយនិងបានអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ។ 

  ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ការស្នាក់នៅ និងហូបចុកត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សូមអរគុណក្រុមគ្រូពេទ្យ TYDA