ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទី បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដោយមានការចូលរួមពី លោក លឹម សៀងហៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះអនុវត្តត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើកបរតាមដងផ្លូវពេលយប់ បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន និងក្រុមក្មេងទំនើងដើរលេងពេលយប់ ដែលបង្កចលាចលអសន្តិសុខ ក្នុងភូមិសាស្រ្តភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំនួន០១លើក។
កម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន ៨៩នាក់ ក្នុងនោះ៖
-កម្លាំងផែនប្រឆាំងគ្រឿងញៀនចំនួន ៣៩នាក់ ស្រី០៣នាក់
-កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២៦នាក់ ស្រី១នាក់
-កម្លាំងអធិការដ្ឋានក្រុងបាត់ដំបងចំនួន ១២នាក់
-កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តចំនួន ១០នាក់ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យរថយន្តចំនួន ៤២គ្រឿង មនុស្ស ៤២នាក់ ស្រី០០នាក់ និងម៉ូតូ ៦៦គ្រឿង មនុស្ស ៦៦នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោម លើអ្នកបើកបរបានចំនួន ១០៨នាក់ ស្រី០០នាក់។ ក្នុងនោះសមត្ថកិច្ចជំនាញបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ (ប្រុស) ជាអ្នកបើកបរម៉ូតូ។
បច្ចុប្បន្ន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕