ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ បានបន្តការអនុវត្តច្បាប់លើធុរជនដែលប្រកបអាជីវកម្មមិនសុចរិតភាពនៅលើទីផ្សារប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូស្ថិតក្នុងខេត្តតាកែវ និងរាជធានីភ្នំពេញ។ ការអនុវត្តច្បាប់នេះគឺជាការអនុវត្តស្របតាមច្បាប់និងបទប្បញ្ញត្តិដែលមានចែងសម្រាប់ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចគ្រប់ប្រភេទនៅលើទីផ្សារ ការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងរក្សារចរន្តទីផ្សារឱ្យមានភាពសមធម៌ និងត្រឹមត្រូវក្នុងការប្រកួតប្រជែង។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា ការអនុវត្តច្បាប់លើធុរជនមិនសុចរិតភាព គឺជាការរក្សារសមធម៌ទីផ្សារនិងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។
ក្នុងប្រតិបត្តិការនោះតាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធៈចំនួន ២ទីតាំង ក្នុងចំណោម ១២ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន។
សូមជម្រាបជូនថា មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីថ្ងៃទី២១ កញ្ញាថ្មីៗនេះ បានចាត់វិធានការពិន័យអន្តរការណ៍លើដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំង នៅក្នុងចំណោម ៦ស្ថានីយ ដេប៉ូដែលបានត្រួតពិនិត្យ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានប៉ុនប៉ងកេងចំណេញឬបន្លំបរិមាណ(ចំនួនលីត្រ)ពីអ្នកប្រើប្រាស់ ក្រោយពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ៕