2023-09-23 16:38
322

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ពិធីនាព្រឹកនេះ មានការផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នទាំងអស់ចំនួន២១ក្រសួង-ស្ថាប័ន ក្នុងនោះលោក ហួត ហាក់ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង ត្រូវបានតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជំនួសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕