2023-09-24 11:28
384


(កំពត)នាថ្ងៃទី ២៣ ខែកញា ឆ្នាំ២០២៣នេះ កញា ថាបើ រចនា ប្រធានក្រុមការងារអភិរក្សរបស់អង្គការអភិរក្សសមុទ្រកម្ពុជាបានឲ្យដឹងថា នេះដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រកម្ពុជាឲ្យបានល្អនិងបានយូរអង្វែងហើយកញ្ញាបានលើកទឹកចិត្តឱ្យសហគមន៍នេសាទមានការរៀបចំកន្លែងរបស់ខ្លួនដែលបានក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៍ទាក់ទាញ។


    ក្នុងនោះអង្គការមានគម្រោង ១ ហៅថា"Citizen Science ឬពលរដ្ឋវីឡាសាស្ត្រ"ដោយផ្ដោតសំខាន់ទៅលើសហគមន៍នេសាទតាមរយៈការជួយបង្រៀននិងចុះធ្វើការងារដោយផ្ទាល់ជាមួយសហគមន៍ពន្យល់ឱ្យប្រជាសហគមន៍បានយល់ដឹងអំពីសារៈប្រយោជន៍សក្កានុពលនៃធនធានធម្មជាតិដែលសហគមន៍នីមួយៗដែលមានដូចជាដើមកោងកាងស្មៅសមុទ្រផ្កាថ្មថនិកសត្វសមុទ្រមានសត្វផ្សោត និងជ្រូកទឹកសមុទ្រជាដើមនោះដើម្បីចងក្រង រៀបចំជាតំបន់អេកូទេសចរណ៍ស្វែងរកប្រាក់ចំណូលជំនួសការងារនេសាទតែម្យ៉ាង។
    ក្រុមអ្នកជំនាញរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានលើកឡើងថា ដោយផ្អែកតាមផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល និងតាមបទពិសោធការងារអភិរក្សសមុទ្រ ការរៀបចំសហគមន៍នេសាទឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ជាការរួមចំណែកអភិរក្សសមុទ្របានយ៉ាងល្អបំផុត ហើយអង្គការអភិរក្សសមុទ្រកម្ពុជាគាំទ្រ និងចាំជួយខាងស្មារតី និងចំណេះដឹងផ្សេងៗផងដែរ។

    លោក ម៉ៅ ចូច បានឲ្យដឹងដែរថាទាក់ទងនឹងការរៀបចំជាតំបន់អេកូទេសចរណ៍ធម្មជាតិនេះ គណៈកម្មការសហគមន៍នេសាទព្រែកត្នោត  និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សហគមន៍នេសាទព្រែកត្នោតបាននិងកំពុងរៀបចំជាបណ្ដើរៗអស់រយៈពេលជិតមួយឆ្នាំមកហើយក្នុងនោះបានសង់កញ្ចុះស្ពានដើរលេងកម្សាន្តបានជាង ៣០០ ម៉ែត្រនិងទូកសហគមន៍សម្រាប់ដឹកភ្ញៀវទេសចរណ៍ ២ រគ្រឿងផងដែរ។
    លោក ម៉ៅ ចូច បានថ្លែងអំណរគុណដល់អង្គការអភិរក្សសមុទ្រកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការងារអភិរក្ស និងជំរុញគាំទ្រដល់ការរៀបចំជាតំបន់អេកូទេសចរណ៍នៅសហគមន៍នេសាទព្រែកត្នោតនេះ។ 
    បើតាមការលើកឡើងរបស់ លោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោតបានយល់ឃើញថាការរៀបចំសហគមន៍នេសាទបានឲ្យប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ពិតជាបានរួមចំណែកក្នុងការងារអភិរក្សសមុទ្របានច្រើន តាមរយៈការផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងសក្តានុពលនៃធនធានធម្មជាតិសមុទ្របានកាន់តែទួលលាយ ទៅដល់ប្រជាពលរដ្ឋ ដែលទេសចរ បានលើកទឹកចិត្តប្រជាសហគមន៍ ឲ្យងាកមកប្រកបរបរដឹកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឬលក់ដូរចំណីអាហារជូនភ្ញៀវទេសចរជំនួសការងារនេសាទ។(សឹង រ៉ាត់)