2023-09-24 13:16
371

ភ្នំពេញ ៖ នៅពេលនេះ ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ក្រោមហេតុផលថា ផលិតផលរបស់ក្រុមហ៊ុនមួយនេះប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ! 


ផ្ទុយទៅវិញ ! យ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុនគ្រួសារកក់ក្តៅ នៅតែចេញមកការពារផលិតផលរបស់ខ្លួន និងធ្វើការតវ៉ាតាមច្បាប់ចំពោះការសម្រេចរបស់ក្រសួង! ចំណុចនេះតើស្ថាប័ន ត្រូវចាញ់ ក្រុមហ៊ុន គ្រួសារកក់ក្តៅ ក្រោមហេតុផលថា ផលិតផលរបស់ក្រុមហ៊ុនមួយនេះប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ!  ឬមួយក្រុមហ៊ុនមានអំណះអំណាងអីផ្សេង ? 
សូមអាននូវ សេចក្តីជូនព័ត៌មាន ស្តីពី
ការបិទគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ។ 
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដោយពិនិត្យ ឃើញថាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក មិនបានគោរពនិងអនុវត្តតាមខ្លឹមសារនៃលិខិត លេខ០២៨៧អបស/ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាលស្ដីពីការលុបលេខបញ្ជិកា ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/30 Caps. និង GINSENG PRO B/Bott./6(Caps. មានផ្ទុក សារធាតុ DEXAMETHASONE និង PREDNISOLONE ព្រមទាំងពុំបានគោរព និងអនុវត្តតាមខ្លឹមសារន កិច្ចសន្យារបស់គ្រឹះស្ថានចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យាចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាលមានវិធានការនិងការណែនាំដូចខាងក្រោម៖
1. ចេញសេចក្តីសម្រេចលេខ០០២៤ស.ខ.ល.ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបិទនិងដកហូត សេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដែល មានទីតាំង និងឃ្លាំងស្ដុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត(២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី៣ ផ្ទះលេខ៥៧០ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
2. សូមសាធារណជនបញ្ឈប់ការទិញឬប្រើប្រាស់ផលិតផលបំប៉នសុខភាពGINSENG PRO ដែលមានផ្ទុក សារជាតិសកម្ម DEXAMETHASONE និង PREDNISOLONE មិនត្រឹមត្រូវតាមរូបមន្តដែលកំណត់លើ ផលិតផលដែលបានចុះបញ្ញិកានៅក្រសួងសុខាភិបាល ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ អ្នកប្រើប្រាស់រយៈពេលយូរ ដូចជាប៉ះពាល់ប្រព័ន្ធរំលាយអាហារ អាចដំបៅឬធ្លាយក្រពះ ខ្សោយតម្រង នោម លើសឈាម ទឹកនោមផ្អែម ខ្សោយប្រព័ន្ធភាពស៊ាំសារពាង្គកាយ ជាដើម។
3. ម្ចាស់ឱសថស្ថាន ឱសថស្ថានរង តំណាងចែកចាយ និងអ្នកពាក់ព័ន្ធ ត្រូវបញ្ឈប់ការលក់ឬចែកចាយ URU GINSENG PRO B/Bott./30 Caps. S GINSENG PRO B/Bott./60Caps. muniggs ព័ត៌មាននេះតទៅ។
4. ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. GINSENG PRO B/Bott./60Caps. 1 ។ 
លិខិតមួយទៀតបញ្ជាក់ថា , រដ្ឋមន្ត្រីក្រសួងសុខាភិបាល
សម្រេច : 
ប្រការ១.-បិទនិងដកហូតសេចក្ដីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO, LTD.) ដែលមានទីតាំង និងឃ្លាំងស្តុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត(២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី៣ ផ្ទះលេខ៥៧០ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុគ្រឹះស្ថាននេះពុំបានគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៖
– បានលក់ តាំងលក់ និងចែកចាយនូវផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារជាតិសកម្មមិន ត្រឹមត្រូវតាមរូបមន្តដែលកំណត់លើផលិតផលដែលបានចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់បានផ្លាស់ប្តូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណ ដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាលបានលក់ផលិតផលបំប៉នសុខភាព GINSENG PRO ដល់អតិថិជនប្រើប្រាស់នៅក្រៅឱសថស្ថានស្របច្បាប់ ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថាន ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។

-ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃលិខិតលេខ០២៨៧អបស/ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ ក្រសួងសុខាភិបាលស្ដីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott/30Caps. និង GINSENG PRO B/Bott/6uCaps. មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE។
ប្រការ២..ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ៨៩៧៦ អបស/ឱអបស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ របស់ ក្រសួងសុខាភិបាល ស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក។
ប្រការ៣..នាយកខុទ្ទកាល័យ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការ ប្រធាន នាយកដា្ឋនឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕