ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកឡើងថា «សហព័ន្ធតែងតែរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ ទាំងអាទិស្ទិក ក៏ដូចជាគ្រូកម្រិត១ អាអេរ៉ូប៊ិក បូកទាំងការបោះជំរំហ្វឹកហាត់ ដើម្បីផលប្រយោជន៍សំខាន់ គឺធ្វើឲ្យកីឡាករ-កីឡាការិនី ហ្វឹកហាត់ពីក្រោមឲ្យមានលក្ខណៈបច្ចេកទេសច្បាស់លាស់»។
លោក ណយ ផាណា បន្ថែមថា «នេះគឺជាផលចំណេញមួយធំ សម្រាប់ការបោះជំរំហ្វឹកហាត់រួមគ្នា ដោយសារយើងមានការផ្លាស់ប្ដូរ បទពិសោធន៍គ្នា រវាង គ្រូពីភ្នំពេញ ទៅបង្ហាត់បង្រៀនជាមួយគ្រូមកពីបណ្ដាក្លិប ដោយសារគ្រូតាមក្លិបមួយចំនួន គាត់មិនទាន់មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់។ អ៊ីចឹងគ្រូដែលសហព័ន្ធបញ្ជូនទៅសុទ្ធតែជាគ្រូមានបទពិសោធន៍ និងមានសញ្ញាបត្រត្រឹមត្រូវពីអន្ដរជាតិ»។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា «យើងចែករំលែកបទពិសោធន៍ ទាំងអស់គ្នា ដើម្បីធ្វើឲ្យគ្រូតាមបណ្ដាក្លិបទទួលបាន នូវជំនាញពិតប្រាកដ»៕