ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចសកលវិទ្យាល័យ UME ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយ ចេតនា មួយបានកើតឡើងបង្កដោយជនសង័្សយឈ្មោះ យឹង អ៊ុង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច ក្រុងនិងខេត្តបាត់ដំបង បានធ្វើសកម្មភាពបង្ករបួសស្នាមទៅលើជនរងគ្រោះឈ្មោះ ពៅ វាសនា ភេទ ប្រុសអាយុ ៣៥ឆ្នាំ របស់នៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងនិងខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅក្រោមភ្នែកខាងឆ្វេងដេរ២ថ្នេរ,បែកថ្ងាសដេរ៧ថ្នេរ, បែក ក្ក្បាលពីក្រោយដេ៨ថ្នេរនិងបែកក្បាលចំហៀងខាងឆ្វេងដេរ ២ថ្នេរហើយត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុរួច ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយខាងលើ បាននាំមក ធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ដែលតាមការបញ្ជាក់របស់ជនសង័្សយបានឱ្យដឹងថា ពួកគេគឺជា មនុស្សស្គាល់គ្នា ហើយក្នុងពេលធ្វើ ដំណើររួមគ្នាដោយម៉ូតូចេញពីទីកន្លែងផឹកស៊ីមួយ ដល់ចំណុចខាងលើ ក៏ កើតទំនាស់ពាក្យសំដីជាមួយគ្នារហូតឈានទៅដល់ប្រើអំពើហិង្សានេះឡើង។
ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុត្តតាមច្បាប់៕