(ព្រះសីហនុ)៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាក ស្រុកព្រៃក្បាលខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទៅទស្សនាខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល របស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនារីពេលមួយថ្ងៃនេះ ប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗដូចជារូបសំណាក់ព្រះថោង និងនាងនាគខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រដ៏ឆ្ងាញ់ផងដែរ។
ជំទប់ទី១នៃឃុំពោធិ៍រំចាក លោក ប្រាក់ សម្បត្តិ បានឲ្យដឹងថាប្រជាពលរដ្ឋទាំងអស់សប្បាយចិត្តដោយបានឃើញការអភិវឌ្ឍដ៏មានសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានឃើញសមិទ្ធផលជាច្រើនដូចជារូបសំណាក់នាងនាគ កន្លែងថតរូបខ្មែរធ្វើបាន និងការអភិវឌ្ឍក្នុងខេត្តដ៏សម្បើម រួមទាំងឆ្នេរសមុទ្រដ៏ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលពលរដ្ឋពុំទាន់ធ្លាប់បានទៅទស្សនាខេត្តទេសចរណ៍មួយនេះទេ។ ក្នុងដំណើរកំសាន្តរបស់ពលរដ្ឋមកពីឃុំពោធិ៍រំចាកខេត្តតាកែវ អាជ្ញាធរខេត្តព្រះសីហនុ បានសម្របសម្រួលយ៉ាងយកចិត្តទុកដាក់។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក តាមរយ:ជំទប់ទី១ បានថ្លែងអំណរគុណទៅដល់ លោក ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពោធិ៍រំចាក ដែលបានឧបត្ថម្ភសម្រាប់ដំណើរកំសាន្ត ដែលបានធ្វើឲ្យពលរដ្ឋក្នុងឃុំបានស្គាល់ទឹកដីខេត្តព្រះសីហនុ៕