(កំពង់ស្ពឺ)៖ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងពិនិត្យវឌ្ឍនភាពការងារយេនឌ័រ បំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណសរសើរ និងលិខិតសរសេីរជូនដល់នាយនាវី នាយនាវីរង នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ដោយមានអ្នកចូលរួមចំនួន ៣៧០នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងទឹក វិទ្យាស្ថានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានចាត់ទុកថា «សន្តិភាព ដែលបានមកពីការពារជាតិ បូរណភាពទឹកដី មានតម្លៃមិនអាចកាត់ថ្លៃបាន»។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយនាវី នាយនាវីរង និងពលនាវឹកក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹកទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសគឺបានគិតគូរក្នុងការលើកកម្ពស់ ការការពារព្រំដែនទឹក និងបំពេញការងារមូលដ្ឋានបានយ៉ាងល្អប្រសើរ។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវពង្រឹងសមត្ថភាព ជំនាញក្នុងកិច្ចការពារជាតិ ហ៊ានពុះពារការលំបាកចូលរួមនូវគ្រប់ភារកិច្ចដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ និងដើម្បីឱ្យក្លាយជាកម្លាំងស្នូលដ៏រឹងមាំ មានគុណភាពគ្រប់គ្រាន់ មានវិន័យម៉ឺងម៉ាត់ ស្មោះត្រង់ចំពោះមាតុភូមិ ការពារសន្តិសុខជាតិឱ្យបានរឹងមាំយូអង្វែង។
បន្ថែមពីនេះ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី នាយនាវី នាយនាវីរងទាំងអស់ត្រូវបន្តថែរក្សានូវសមិទ្ធផលដែលប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា អាណ្ណត្តិទី៦ របស់សម្តេតេជោ ហ៊ុន សែន បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន រហូតមកដល់បច្ចុប្បន្ន។ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ និងអនុវត្តបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដេីម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាជន។
ក្នុងនាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកស្រីនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណសរសើរ និងលិខិតសរសេីរជូនដល់នាយនាវី នាយនាវីរង នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកដែលបានបំពេញការងារមានស្នាដៃល្អប្រសើរក្នុងការបំពេញការងារនាពេលកន្លងមក៕