មានករណីរំលោភសេពសន្ថវៈដែលបង្កឡើងដោយជនសង្ស័យត្រូវជាពូ នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ៩.០០ នាទីនៅចំណុចបន្ទប់ជួលលេខ ១០ ភូមិអូដឹមសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ យី សុខុម ភេទប្រុសអាយុ ៤៧ ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលលេខ ១ ភូមិអូដឹមសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ១២.០០ នាទី។
ជនរងគ្រោះឈ្មោះ ពេទ្យ ស្រីមឿន ភេទស្រីអាយុ ២០ ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅបន្ទប់ជួលលេខ ១០ស្ថិតនៅភូមិអូឌឹមសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ៩.០០ នាទីមុនពេលកើតហេតុ។ជនរងគ្រោះនិងជនសង្ស័យត្រូវជាពូក្មួយនឹងគ្នាហើយស្នាក់នៅផ្ទះជួលជាមួយគ្នាប៉ុន្តែបន្ទប់ផ្សេងគ្នា។
នៅវេលាកើតហេតុខាងលើជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលលេខ ១០ ស្ថិតនៅភូមិអូឌឹមសង្កាត់ចោមចៅទី ៣ខណ្ឌពោធិ៍សែនជ័យ។
ស្រាប់តែជនសង្ស័យបើកទ្វារបន្ទប់ជនរងគ្រោះដើរចូលទៅសង្កត់ពីលើរួចហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះរហូតបានសម្រេចចំនួន១ដងបន្ទាប់ពីរំលោភសេពសន្ថវៈរួចហើយជនសង្ស័យដើរទៅបន្ទប់ជួលលេខ ១ របស់ខ្លួនវិញធ្វើដូចធម្មតា។
ក្រោយពេលកើតហេតុជនរងគ្រោះមានការភ័យខ្លាចមិនហ៊ានប្រាប់ឪពុកម្ដាយឡើយ។
នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣ទើបខ្លួនសម្រេចចិត្តប្រាប់ឈ្មោះម៉ាន់ ភន ត្រូវជាម្ដាយបង្កើត។
តាមដំណើររឿងខាងលើបន្ទាប់ពីស្ដាប់សម្ដីរបស់កូនរួចហើយឈ្មោះ ម៉ាន់ ភន ត្រូវជាម្ដាយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។
ស្រាប់តែនៅព្រឹកថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ១០.១០ នាទីជនរងគ្រោះនិងឈ្មោះម៉ាន់ ភនត្រូវជាម្ដាយប្រទះឃើញជនសង្ស័យក៏ធ្វើការគាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ រួចហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ទី៣ ក៏បានគាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការទៅតាមនីតិវិធីបន្ត។