ភ្នំពេញ៖ ក្មេងប្រុសអាយុ ១៣ម្នាក់ ដែលបានស្លាប់លិចបាត់ដោយសារលិចទូក ពេលទៅនេសាទជាមួយឪពុកធំនិងប្អូនកាលពី៣ថ្ងៃមុន នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសាររកឃើញហើយ កាលពីព្រឹកថ្ងៃ២៥ខែកញ្ញា ឆ្នាំ ២០២៣ខណៈពេលដែលសពបានអណ្តែតនៅម្តុំកោះពេជ្រ ។
ក្មេងប្រុស ដែលបានស្លាប់ ឈ្មោះ ផន សុវណ្ណនុត ភេទប្រុសអាយុ១៣ឆ្នាំមានលំនៅ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ ក្មេងប្រុសរូបនោះ បានជិះទូកជាមួយ ឪពុក ធំនិងប្អូនប្រុស ម្នាក់ ទាំងអស់ ៣នាក់ទៅនេសាទត្រី ពេលទូកបណ្ដែតដល់ក្បែរ សាឡង់បូមខ្សាច់នៅចំណុចត្រង់ ស្ពានទី៧ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ត្រូវទឹកគួចក្រឡាប់លិច។ភ្លាមៗ ឪពុក មា បានជួយ សង្គ្រោះបានក្មួយម្នាក់ជាប្អូន ។ចំណែក ក្មួយម្នាក់ទៀតបង ក៏បានលិចបាត់រកសពពុំឃើញ។ នៅយប់នោះ ឪពុក ម្តាយ បងប្អូន ក៏បាននាំគ្នា ស្វែងរកសពក្មេងរងគ្រោះ ពុំឃើញ ឡើយ ។បន្ទាប់ពី កើតហេតុ ស្រ្តីជាម្តាយ ក៍បានទ្រហោយំ បោកខ្លួន និងស្រែកហៅរកតែ កូន ប្រុសអោយត្រឡប់មកវិញ ។
លុះនៅព្រឹកថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០២៣ ក្រុមសង្គ្រោះអង្គភាព៩១១ ដឹកសម្ភារៈរៀបចំឧបករណ៍នៅគល់ស្ពានជ្រោយចង្វាខាងកើត ដើម្បីជួយចុះ ស្វែងរកសព តាមការស្នើរសុំស្រាប់តែទទួលដំណឹងថា សពក្មេង បានអណ្តែតឡើង នៅម្តុំកោះពេជ្រហើយ ត្រូវបានក្រុមគ្រួសារជួល ទូកនេសាទ អូសឡើង យកទៅបូជា នៅវត្តព្រែក លៀបតាមប្រពៃណីហើយក្រុមសង្គ្រោះក៏បានដឹកអីវ៉ាន់ត្រឡប់ទៅវិញ ៕