2023-09-26 13:13
365

រតនគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ចំនួន ០៩ នាក់ ប្រេីប្រាស់មធ្យោបាយ រថយន្ត ០៣គ្រឿង និងម៉ូតូ ០៣គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងមានការសម្របសម្រួលនីតិវិធីដោយ លោក លាង អ៊ូ  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការបង្រ្កាបជាក់ស្តែងករណី ចែកចាយ រក្សារទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី ជាលទ្ធផល   ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ ស្រី០១នាក់ និងបានដកហូតវត្ថុតាងមាន : ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ (តូច ធំ) ទម្ងន់៦.០៣ ក្រាម (ថ្លឹងទាំងថង់)   ទូរសព្ទដៃចំនួន ០៥ គ្រឿង  ម៉ូតូ ០៣ គ្រឿង  ជញ្ជីងថ្លឹងថ្នាំ ចំនួន ០១ គ្រឿង  បារីអេឡិចត្រូនិច (វ៉េប) ចំនួន ០១ដើម និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត ។
 បច្ចុប្បន្នៈ ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវ់បានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងចាត់ការតាមនីតិវិធី ។