(កែប)នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះរដ្ឋបាលខេត្តកែប បានទទួលរថយន្តក្រុងចំនួន ៧ គ្រឿងពីក្រុមហ៊ុន ប៊ូ យ៉ុងហ្គ្រុប សម្រាប់ប្រើប្រាស់ដើម្បី ជាប្រយោជន៍រួមទៅថ្ងៃមុខរបស់ខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថាដោយមានការយកចិត្តទុកដាក់និងគិតគូរដល់ដ៍ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលខេត្តកែបបានទទួល រថយន្តទេសចរណ៍ចំនួន ៧ គ្រឿងដែលជាអំណោយរបស់ក្រុមហ៊ុនប៊ូយ៉ុងហ្គុ្របតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនៃការប្រគល់ទទួលរថយន្តក្រុងនោះ ឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែង អំណរអរគុណចំពោះម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុងហ្គ្រុប ដែលបានយករថយន្តទេសចរណ៍ផ្តល់ឱ្យរដ្ឋបាលខេត្តកែបទាំងអស់មានចំនួន ៧ គ្រឿងនេះ សម្រាប់ក្នុងការប្រើប្រាស់ជាប្រយោជន៍សាធារណៈរួមរបស់ខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងបន្តថា នេះហើយគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ម្ចាស់ក្រុមហ៊ុន ប៊ូយ៉ុង ហ្គ្រុប ដែលបានផ្តល់ជំនួយជារថយន្តក្រុងដល់ខេត្តកែបនេះ បើគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានផ្តល់មករដ្ឋបាលខេត្តកែប ក៏ដូចជានៅខេត្តផ្សេងៗ ទៀត នៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតផងដែ។(សឹង រ៉ាត់)