(កណ្ដាល)៖ ករណីធ្វើអត្តឃាតរវាងបុរសម្នាក់ជាមន្ត្រីនគរបាល និងនារីលក់ដូរលើអនឡាញ សង្ស័យស្នេហាមានឧបសគ្គស្មុគស្មាញខ្លាំង មិនអាចទៅមុខរួច ក៏សម្រចចិត្តបាញ់សម្លាប់ខ្លួនទាំង២នាក់តែម្តង។ សព (គ្រោងឆ្អឹង) របស់ជនរងគ្រោះទាំង២នាក់ ត្រូវបានគេប្រទះឃើញ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង ឈិន ភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះជាបុរសឈ្មោះ ឆើត ឆវិន អាយុ៣០ឆ្នាំ មុខរបរនគរបាលជាតិ មានទីលំនៅភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឈឿង មួយឡេង អាយុ៣២ឆ្នាំមុខរបរលក់ដូរតាម online ទីលំនៅភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅកន្លែងកើតហេតុ គេប្រទះឃើញមានកាំភ្លើងខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់កាំភ្លើងក្នុងប្រអប់មាន៣៣គ្រាប់ បង់ចំនួន១ មាន៧គ្រាប់។
ស្រ្តីឈ្មោះ ឈឿង ធាវី ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះ ឈឿង មួយឡេង បានបំភ្លឺថា ប្អូនរបស់ខ្លួនមានមុខរបរលក់ខោអាវអនឡាញ និងមានទំនាក់ទំនងស្នេហាជាមួយឈ្មោះ ឆើត ឆវិន ជាមន្ត្រីនគរបាលយូរឆ្នាំមកហើយ។
លុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧.០០នាទី ជនរងគ្រោះបានឆាតតាម Messenger ប្រាប់ថា ជួយមើលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ។ ខ្លួនបានសួរថា មានរឿងអ្វីតែជនរងគ្រោះមិនប្រាប់ និងបានបិទ ទូរសព្ទ។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងទំពុន២។ លុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០៖៥០នាទីព្រឹក ប្អូនស្រីម្នាក់ដែលរាប់អានគ្នាមានអាខោនហ្វេសបុកឈ្មោះ pich pich បានឆាតប្រាប់ខ្លួនមានគេប្រទះឃើញ សាកសពមនុស្សពីរនាក់ នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ឮដូច្នេះក៏បានបបួលបងប្អូនមកមើល ពេលមកដល់បានពិនិត្យថា ពិតជាប្អូនរបស់ខ្លួនពិតប្រាកដមែន។
ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕