ភ្នំពេញ៖ ក្រុមឧក្រឹដ្ឋជនជួញដូរ និងផលិតគ្រឿងញៀន ប្រុស-ស្រី ចំនួន ០៥នាក់ ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនរឹបអូលគ្រឿងញៀនបានជិត ២៣គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបក្រុមឧក្រឹដ្ឋជនគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ នៅគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
របាយការណ៍របស់ លោកវរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបបាន ចំនួន ០៥នាក់ ក្នុងនោះស្រីម្នាក់ រួមមាន៖ ១- ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ។ ២- ឈ្មោះ ចាន់ លីម៉ឹង ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ។ ៣- ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ ៤០ឆ្នាំ ។ ៤- ឈ្មោះ អ៊ុក សំអន ហៅ យ៉ាំង ភេទប្រុស អាយុ ៣៨ឆ្នាំ និង៥- ឈ្មោះ វ៉ាន់ រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ ។ សមត្ថកិច្ចចាប់បាន និងដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទ MDMA សរុបចំនួន ៨៩កញ្ចប់ ទំងន់ ៩៣៥ក្រាម ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទំងន់ ២២គីឡូក្រាម។
សមត្ថកិច្ចបានបញ្ចាក់ថាគោលដៅទាំងដែលសមត្ថកិច្ចបានបង្រ្កាបនោះ រួមមាន៖
-គោលដៅទី១៖ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន ២០កញ្ចប់ ។
-គោលដៅទី២៖ នៅចំណុចផ្ទះលេខ79 ផ្លូវ04B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ចំនួន ៦៦កញ្ចប់។
-គោលដៅទី៣៖ នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមនឹងថ្នាំញៀន ចំនួន ០៣កញ្ចប់ និងសារធាតុផ្សំទំងន់ ០៥គីឡូក្រាម ។
-គោលដៅទី៤៖ នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទំងន់ ១៧គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី ៕