ខេត្តប៉ៃលិន ៖ រយ:ពេលភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ទឹកភ្លៀងបានចាប់ផ្តើម តាំងពីព្រឹកថ្ងៃទី២៧ ខែកញ្ញា បន្តៗធ្លាក់ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លើភ្នំផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ (តំបន់ភ្នំខៀវ) បណ្តាលឱ្យផ្នែកខាងក្រោមមួយចំនួន ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ប្រឈមនឹងជំនន់ទឹកភ្លៀង លិចលង់ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មធិការគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញ កងកម្លាំង ចុះពិនិត្យស្ថានភាព ទីតាំងរងផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់ បើមានករណីលិចផ្ទះប្រជាពលរដ្ឋតាមភូមិ ជាយថាហេតុណាមួយ ដែលអាចកើតឡើងនូវគ្រោះថ្នាក់ លើអាយុជិវិតមនុស្ស សត្វ ឬ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តក៍បានណែនាំដល់ប្រជាពលរដ្ឋនៅតាមភូមិនានា ដែលសង់នៅក្បែរមាត់អូរ ឬស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវចេញទៅធ្វើការនៅកន្លែងណាឆ្ងាយពីផ្ទះរបស់ខ្លួនឡើយ។ លើសពីនេះ ទៀតបងប្អូនប្រជាពលរដ្ឋត្រូវទាក់ទងក្រុមការងារឬអាជ្ញាធរមូលដ្ឋានដែលនៅកៀកក្បែរ បើសង្កេតឃើញទឹកជំនន់ឡើងជិតដល់ផ្ទះរបស់ខ្លួន ដើម្បីរៀបចំចុះជួយទាន់ពេលវេលា៕ដោយ,ស សារឿន