2023-09-30 13:23
598

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងវេនប្រចាំបញ្ជានិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត  ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងត្រួតពិនិត្យរដ្ឋបាល ដើម្បីភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នគរបាលប៉ុស្ដិ៍ប្រាប់ថាៈ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ  លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ប៉ុស្តិ៍ ចេញល្បាតចល័តជាប្រចាំដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ កម្លាំងវេនប្រចាំបញ្ជា  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ប៉ុស្តិ៍ ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត  ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងត្រួតពិនិត្យរដ្ឋបាល ដើម្បីភូមិឃុំមានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ  មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ០៩៧៧៧៨០១៦៥ ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ៕