ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
នៅក្នុងឆ្នាំនេះ ពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើននៃប្រពៃណីតាមបែបព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក។
សូមបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខចម្រើន ធ្វើដំណើរទៅទីជិតឆ្ងាយបានសុខសុវត្ថិភាព និងសូមឱ្យការជួបជុំក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ សប្បាយរីករាយ និងសុភមង្គល នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ៕