2023-10-08 13:29
502

អ៊ីស្រាអែល៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅល្ងាចនេះ បានថ្លែងសារពីរដ្ឋ Kirya ក្នុងទីក្រុង Tel Aviv ថា ក្រុមហាម៉ាស់បានវាយលុកលើទឹកដីអ៊ីស្រាអែល និងបានស្លាប់ពលរដ្ឋស្លូតត្រង់ កុមារ និងមនុស្សចាស់ និងចាប់ផ្តើមសង្រ្គាមដ៏សាហាវ និងអាក្រក់មិនធ្លាប់មានពីមុនមក។ 
    លោក Benjamin Netanyahu បានថ្លែងថា « ជនជាតិអ៊ីស្រាអែលជាទីស្រឡាញ់ ព្រឹកនេះ នៅថ្ងៃ Shabbat និងថ្ងៃឈប់សម្រាក Hamas បានវាយលុកទឹកដីអ៊ីស្រាអែល ហើយបានសម្លាប់ពលរដ្ឋស្លូតត្រង់រួមទាំងកុមារ និងមនុស្សចាស់»។ 
    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងទៀតថា «យើងនឹងទទួលជ័យជំនះក្នុងសង្រ្គាមនេះ ទោះបីជាមានតម្លៃមិនអាចទ្រាំបានក៏ដោយ។ នេះគឺជាថ្ងៃដ៏លំបាកសម្រាប់ពួកយើងទាំងអស់គ្នា»។ 
   លោក Netanyahu ក្រុម Hamas ចង់សម្លាប់យើងទាំងអស់គ្នា។ នេះគឺជាសត្រូវដែលសម្លាប់កុមារ និងម្តាយ នៅក្នុងផ្ទះពួកយើង គេជាសត្រូវដែលចាប់យកមនុស្សចាស់ កុមារ និងស្ត្រី    ក្មេងៗព្រមទាំងសម្លាប់ពលរដ្ឋរបស់យើងរួមទាំងកុមារដែលគ្រាន់តែចេញទៅក្រៅដើម្បីរីករាយនឹងថ្ងៃឈប់សម្រាក។ 
អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែល ហើយខ្ញុំនឹងឃើញវាថាវាមិនកើតឡើងម្តងទៀតទេ។ រដ្ឋាភិបាលទាំងមូល គឺនៅពីក្រោយការសម្រេចចិត្តនេះ។ 
   លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែន បានបន្ថែមថា IDF នឹងប្រើកម្លាំងទាំងអស់ដើម្បីបំផ្លាញសមត្ថភាពរបស់ Hamas ភ្លាមៗ។ យើងនឹងបំផ្លាញពួកគេ ហើយយើងនឹង សងសឹកដោយបង្ខំនៅថ្ងៃងងឹតនេះ ដែលពួកគេបានបង្ខំលើ រដ្ឋអ៊ីស្រាអែល និងពលរដ្ឋរបស់ខ្លួន។ ដូចដែល Bialik បាន សរសេរថា៖ « ការសងសឹកដើម្បីឈាមក្មេងតូចម្នាក់ ត្រូវបានតតាំងធ្វើវា»។ 
គ្រប់កន្លែងដែល Hamas ត្រូវបានដាក់ពង្រាយ ហើយពួន ឬដំណើរការនៅតាមទីក្រុងយើងនឹងកំទេចចោល និងឲ្យអ្នកស្រុកហ្គាហ្សា ចាកចេញឥឡូវនេះព្រោះប្រតិបត្តិការបើកធ្វើដោយបង្ខំគ្រប់ទីកន្លែង។ 
    Netanyahu នៅពេលនេះ IDF កំពុងបោសសម្អាតភេរវករចេញពី សហគមន៍ចុងក្រោយ។ ពួកគេកំពុងចូលរួមសហគមន៍ តាមសហគមន៍ ផ្ទះតាមផ្ទះ ហើយកំពុងស្ដារការគ្រប់គ្រងរបស់យើងឡើងវិញ។ 
   លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពដែលមនុស្សជាទីស្រឡាញ់ត្រូវបានសម្លាប់នៅថ្ងៃនេះដោយឈាមត្រជាក់ និងសាហាវព្រៃផ្សៃគ្មានទីបញ្ចប់របស់ហាម៉ាស់។ 
   លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រាប់ទៅកាន់ Hamas ថា «អ្នកទទួលខុសត្រូវចំពោះសុខុមាលភាព និងការស្លាប់របស់ពួកគេ។ អ៊ីស្រាអែលនឹងដោះស្រាយជាមួយអ្នក ដែលធ្វើបាបសូម្បីសក់មួយសសៃនៅលើក្បាលរបស់ពួកគេ»។ លោកក៏បានអំពាវនាវដល់អ្នកស្រុកភាគខាងត្បូងថា យើងទាំងអស់គ្នាឈរនៅក្បែអ្នក។ យើងទាំងអស់គ្នាមាន មោទនភាពចំពោះវីរភាព និងការប្រយុទ្ធរបស់អ្នក។ 
   លោក Benjamin Netanyahu បានបញ្កថា ថ្ងៃនេះលោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អាមេរិក Biden និងជាមួយមេដឹកនាំពិភពលោកដទៃទៀត ក្នុងគោលបំណងធានាសេរីភាពសកម្មភាពរបស់អ៊ីស្រាអែលក្នុងការបន្តយុទ្ធនាការ និងអរគុណលោកប្រធានាធិបតី បៃដិន ចំពោះពាក្យពេចន៍ដ៏រឹងមាំ និងច្បាស់លាស់ ព្រមទាំងអរគុណប្រធានាធិបតី    បារាំង នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងមេដឹកនាំជាច្រើនរូបទៀត ដែលបានគាំទ្រគ្មានការបម្រុងចំពោះប្រទេសអ៊ីស្រាអែល។ 
   នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ឥឡូវនេះខ្ញុំសូមអំពាវនាវដល់ពលរដ្ឋអ៊ីស្រាអែលទាំងអស់យើងរួមគ្នាក្នុងយុទ្ធនាការនេះ។ សង្រ្គាមនេះនឹងចំណាយពេលបន្តិចទៀតវាពិបាកហើយ។ លោកបានសន្យានឹងធ្វើរឿងនេះ គឺ ដោយ G-d ជួយកងកម្លាំងដែលយើង ទាំងអស់គ្នាមានរួម និងជំនឿលើអមតៈនៃអ៊ីស្រាអែលយើងនឹងឈ្នះ៕