2023-10-17 09:49
608

ភ្នំពេញ៖ តារាកំប្លែងនាយកពែកមី ដែលជាមនុស្សស្និតស្នាលជាមួយសពឧកញ៉ា ឈាង រ័ត្ន និងលោកស្រី នួន សុគន្ធរី ម្ចាស់ប្រ្វេនស្រីអូនសម្រស់ធម្មជាតិ បានបកស្រាយអំពីកម្មវិធីបុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន រៀបចំធ្វើ ០២រោងផ្សេង គឺខាងក្រុមគ្រួសារធ្វើផ្សេង ឯខាងស្រីអូនធ្វើផ្សេង។

កាលរសៀលថ្ងៃទី១៦ ខែតុលា ម្សិលមិញ តារាកំប្លែងនាយពែកមី បានចេញវីដេអូនិយាយរៀបរាប់បង្ហោះលើបណ្តាញសង្គមថា «ទាំងមេស្រីអូន និងមេឈាន រ័ត្ន គាត់គោរពស្រឡាញ់ និងរាប់អានអ្នកទាំងណាស់ ព្រោះអំឡុងពេលកូវីដ-១៩ លោកបានជួបស្រីអូនក្នុងកម្មវិធីដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលមួយនៅភ្នំឱរ៉ាល់ ដើម្បីការពារព្រៃឈើ ពេលដែលជួបស្រីអូនផ្ទាល់គាត់បានទទួលយកចូលសម្រស់ធម្មជាតិ ធ្វើជាតំណាងចែកចាយ ខណៈពេលសេដ្ឋកិច្ចធ្លាក់ចុះដោយសារកូវីដ»។

នាយពែកមីថ្លែងបញ្ជាក់ក្នុងវីដេអូថា «ចំពោះមូលហេតុដែលធ្វើបុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃធ្វើរោងពីរនោះ ដោយសារក្រុមគ្រួសារគាត់មិនត្រូវគ្នា ដូចបងប្អូនបានឃើញហើយថ្ងៃដែលស្រីអូនទៅគោរពវិញ្ញាខន្ឌប្តីគាត់កើតមានរឿងចម្រូងចម្រាស់ ទើបកើតមានការធ្វើរោងបុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ រឿងមានតែប៉ុណ្ណឹងទេ មិនបាច់វែកញែកអីវែងឆ្ងាយស្អីទេ....!»។

តារាកំប្លែងនាយកពែកមី ដែលជិតស្និតជាមួយក្រុមគ្រួសារស្រីអូន បានបញ្ជាក់បន្ថែមថា «ចំពោះរឿងមួយទៀតថា គាត់បានទៅចូលរួមសំពះសពប្តីរបស់គាត់ឬអត់នោះ គឺគាត់ពិតជាបានទៅសំពះពិតប្រាកដ»។

ចំពោះពាក់ព័ន្ធការស្លាប់របស់ឧកញ៉ា ឈាង រ័ត្ន ជារឿងធ្វើអត្តឃាត ឬជាឃាតកម្មដែលមហាជនកំពុងជជែកវែកញែកគ្នាបណ្តាញសង្គមព្រោងព្រាតនោះ នាយពែកមី បានបញ្ជាក់ក្នុងវីដេអូថា «គិតរហូតត្រឹមនេះការស្លាប់គម្រប់ ៧ថ្ងៃហើយអស់លោកមួយចំនួនធ្វើវីដេអូវិភាគអីទៀត ខាងក្រុមគ្រួសារ និងម្តាយមេ ឈាង រ័ត្ន គេក៏ស្រឡាញ់បងប្អូន កូនចៅគេណាស់ ប៉ុន្តែការធ្វើកោសលវិច្ច័យចេញមកវាញ្ចឹង (ធ្វើអត្តឃាត) សមត្ថកិច្ចក៏ធ្វើការយ៉ាងយកចិត្តដែរ ព្រោះរឿងនេះ ជារឿងធំណាស់ ហើយសម្រាប់អ្នកវិភាគគួរតែបញ្ឈប់ទៅ»៕