2023-10-17 09:53
478

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃនេះបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជាលើកទីពីរ ចាប់តាំងពីការផ្ទុះសង្រ្គាម ជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន ដើម្បីពិភាក្សាការងារដ៏ស៊ីជម្រៅជុំសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់។

បច្ចុប្បន្នពូកគេកំពុងជួបប្រជុំជាមួយគណៈរដ្ឋមន្ត្រីសង្គ្រាមដែលមានលក្ខណៈសាមញ្ញដូចជារដ្ឋមន្ត្រី Yoav Gallant, រដ្ឋមន្ត្រី Benny Gantz, រដ្ឋមន្ត្រី Gadi Eisenkot, រដ្ឋមន្ត្រី Ron Dermer និង MK Aryeh Deri នៅ Kirya ក្នុងទីក្រុង Tel Aviv ។

មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu និងរដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បានបើកកិច្ចប្រជុំឯកជនស៊ីជម្រៅមួយ នៅទីស្តីការនាយករដ្ឋមន្ត្រីក្នុងទីក្រុង Jerusalem ក្នុងអំឡុងពេលដែលនាយកក្រុមប្រឹក្សាសន្តិសុខជាតិ Tzahi Hanegbi និងរដ្ឋមន្ត្រីយោធារបស់នាយករដ្ឋមន្ត្រី គឺ Maj.-Gen និងAvi Gil បានចូលរួមផងដែរ។

សូមជម្រាបថា ក្រុមជ្រុលនិយមហាម៉ាស់ បានធ្វើសកម្មភាពបាញ់គ្រាប់រ៉ូក្តែតប្រមាណ ៥ ០០០ចូលកំបន់ហ្គាសា ខណៈពេលប្រជាជនអ៊ីស្រាអែលឈប់សម្រាក និងជួបជុំគ្នាក្នុងកម្មវិធីបុណ្យមួយរបស់ប្រទេសនេះ បានសម្លាប់ជនស៊ីវិល ចាប់ពង្រត់ស្ត្រី និងកុមារផងដែរ។ ក្រោយមានការវាយប្រហារដ៏អាក្រក់រតបស់ក្រុមហាម៉ាស់ រដ្ឋាភិបាលអ៊ីស្រាអែល បានឆ្លើយតបដោយបើកការវាយបកដើម្បីសងសឹង និងកម្ទេចក្រុមហាម៉ាស់ភ្លាម គិតមកដល់ពេលនេះ មានមនុស្សស្លាប់រាប់ពាន់នាក់ របួសរាប់ម៉ឺននាក់ និងរាប់សែននាក់ត្រូវបានជម្លៀសចេញពីតំបន់ក្រហម។

ក្រោយការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មេដឹកដឹកនៃនៃបណ្តាប្រទេសមហាអំណាចធំៗ បានគាំទ្រអ៊ីស្រាអែល និងថ្កោលទោសចំពោះទង្វើដ៏អាក្រក់ និងសាហាវឃោរឃៅរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនយ៉ាងខ្លាំងផងដែរ៕