2023-10-23 14:08
513

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអាទិត្យ ទី២២ ខែតុលា បាននិយាយថាលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping)និងនាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងដំណើរដំណើទស្សនកិច្ចរបស់លោក Albanese នឹងគ្រោងធ្វើឡើង នៅថ្ងៃទី0៤-0៧ ក្នុងខែវិច្ឆិកាខាងមុខហើយនេះត្រូវបានគេចាត់ទុកថា ជាការអញ្ជើញទស្សនកិច្ចជាលើកដំបូងរបស់មេដឹកនាំអូស្ត្រាលីទៅសាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីឆ្នាំ២០១៦។

លោក Albanese នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី បានថ្លែងនៅទីក្រុងកង់បេរ៉ាថា ក្នុងដំណើរទស្សនកិច្ច មេដឹកនាំនៃប្រទេសទាំង២ នឹងជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ទំនាក់ទំនង សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ប្រទេសអូស្ត្រាលី និងចិន គឺដើម្បីដោះស្រាយជម្លោះនៃនាំចូលស្រាពីប្រទេសអូស្ត្រាលីទៅកាន់ប្រទេសចិន។


ទិន្នន័យពាណិជ្ជកម្មក្នុងឆ្នាំ២០១៩បង្ហាញថា អូស្ត្រាលី បាននាំចេញស្រាទៅកាន់ប្រទេសចិន ក្នុងរង្វង់៨០០លានដុល្លារ ក្នុងមួយឆ្នាំ ប៉ុន្តែនៅខែតុលាឆ្នាំ២០២០ ការនាំចេញនេះបានធ្លាក់ចុះដល់បាតដីក្រោយពីចិនប្រកាសដាក់ពន្ធលើអូស្ត្រាលីប្រមាណ ២១៨% បន្ទាប់ពីប្រទេសនេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ១៩។ រហូតពេលនេះ ការរឹតបន្តឹងពាណិជ្ជកម្មភាគច្រើនត្រូវបានដកចេញហើយចាប់តាំងពីអូស្ត្រាលីផ្លាស់ប្តូររដ្ឋាភិបាលថ្មី ក្នុងនោះចិន បានដកការរឹតបន្តឹងលើការនាំចូលធ្យូងថ្មឈើ និងស្រូវដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ប៉ុន្តែសម្រាប់ស្រាបង្កង និងសាច់មួយចំនួនចិននៅរក្សារឹតបន្តឹងដដែល។

សូមជម្រាបថា លោក Anthony Albanese បានចូលកាន់តំណែងក្នុងឆ្នាំ២០២២ ដោយមានកាតព្វកិច្ចចម្បង គឺពង្រឹងទំនាក់ទំនងឡើងវិញជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺចិនបន្ទាប់ពីទំនាក់ទំនង នៃប្រទេសទាំង២ធ្លាក់ ក្នុងសភាពយ៉ាប់យ៉ឺនប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជម្លោះក្រុមហ៊ុនទូរគមនាគមន៍ Huawei បញ្ហាចារកម្ម និងជំងឺកូវីដ-១៩៕