
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆាបឆេះក្លិប «PLAY99» នៅជិតកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ខណៈនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ៕