2023-11-29 15:29
633

ចែករំលែកឲ្យគ្នាដឹងពីអត្ថប្រយោជន៍របស់ ដើម​ព្រះក្លប ​ជាដើម​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក ជាពិសេស​នៅពេល​និយាយ​ដល់​បញ្ហា​សុខភាព​ដូចជា បញ្ហា​តម្រងនោមឬបញ្ហា​ហើម​ជាដើម​។

 ​ស្លឹក​របស់​វា​អាច​ប្រើប្រាស់​បាន​ច្រើន​បំណង មាន​ទាំង ជំងឺ​ចុក​ចង្កេះ រលាក​តម្រងនោម ដុំ​សាច់​ក្រពេញ​ប្រូ​ស្តា​ត ដុះ​សាច់​ក្នុង​ស្បូន បញ្ហា​រលាក​ច្រមុះ និង​ជួយ​ព្យាបាល​របួស​ឆាប់​ជាសះស្បើយ​។ វា​ក៏​អាចជួយ​ព្យាបាល​បញ្ហា​គេង​មិន​លក់ បញ្ហា​ពោះវៀន និង បញ្ហា​ជាច្រើន​ទៀត​។​

 ​ ​របៀប​ប្រើ​ស្លឹក​ព្រះក្លប​ដើម្បី​ព្យាបាល​ជំងឺ​៖

​១.បំបាត់​ហើម​៖បុក​ស្លឹក​វា​បិត​លើ​កន្លែង​ហើម អនុវត្ត​ម្តង​ក្នុង​មួយថ្ងៃ​។

​២.សត្វល្អិត​ទិច​ឬ​ខាំ​៖​បុក​ស្លឹក​វា​បិត​ពីលើ​មុខរបួស ឬ​មិន​អ៊ីចឹង​យកតែ​ទឹក​របស់​វា លាប​ពីលើ​ក៏បាន​។​

​៣.របួស​ហូរឈាម​៖​យក​ស្លឹក​វា​បុក​ហើយ​បិត​ពីលើ​។

៤.ឫសដូងបាត​៖​បុក​គ្រាប់​វា​ឱ្យ​ម៉ដ្ត១ស្លាបព្រា​កាហ្វេផឹក​វា​ជាមួយ​ទឹកដោះគោឆៅ២ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន២ទៅ៣ខែ​។​

​៥.ព្យាបាល​ទឹកនោមផ្អែម​​-ផឹកទឹក​ស្លឹក​ព្រះក្លប៣០មិ​ល្លី​លីត្រ២ដងក្នុង​មួយថ្ងៃឬកិន​ស្លឹក​ក្រៀមនិងកិន​គ្រាប់​វា​ឱ្យ​ម៉ដ្ត(​វាស់​ត្រឹម៤ក្រាមទាំង​ស្លឹក​និង​គ្រាប់​)ផឹក​ជាមួយ​ទឹក​១​កែវ២ដង​ក្នុង​មួយថ្ងៃ​។

​៦.ព្យាបាល​បញ្ហា​ឈឺ​តម្រងនោម​៖យក​ស្លឹក​វា​មក​កម្តៅភ្លើង ហើយ​ស្អំ​ត្រង់​កន្លែង​ឈឺ​។

​៧.ជំងឺហឺត៖​​ផឹកទឹក​ស្លឹក​ព្រះក្លប១៥ មិ​ល្លី​លីត្រ ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន១៥ថ្ងៃ​។

៨.រមាស់​ស្បែក​៖​លាយ​ទឹក​ស្លឹក​ព្រះក្លប៤ភាគនិងប្រេងល្ង១ភាគរួច​លាប​លើ​ស្បែក​។​

​៩.ព្យាបាល​ជំងឺ​ស្បែក​គ្រប់​ប្រភេទ​ កិន​ដើម​ព្រះក្លប​ទាំងមូល(​ទាំង​ទង​ស្លឹក​គ្រាប់​…)រួច​ពេល​ងូតទឹកយក​វា​មក​ត្រដុស​ស្បែក​។

​១០.ព្យាបាល​លើសឈាម​៖​ផឹកទឹក​ស្លឹក​ព្រះក្លប១៥មិ​ល្លី​លីត្រ ២ដង​ក្នុង​មួយថ្ងៃ​។​

​១១.ព្យាបាល​គេង​មិន​លក់​៖បុក​ស្លឹក​ព្រះក្លប៥ក្រាមរួច​យ​កវាម​កដាំ​ក្នុង​ទឹក​មួយ​កែវ​។ផឹក​វា​ពេលយប់ផឹក​ឱ្យបាន១៥ថ្ងៃ​ឃើញ​លទ្ធផល​អស្ចារ្យ​៕

 **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។