បាងកក៖ ក្រុមឧក្រិដ្ឋជនមេខ្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ចំនួន ១៣នាក់ ត្រូវបានកម្លាំងប៉ូលិសថៃ បង្ក្រាប និងឃាត់ខ្លួនដោយដកហូតបានគ្រឿងញៀន ប្រភេទ ម៉េតំហ្វេតាមីនជាង ២ ០០០គីឡូក្រាម កាលពីយប់ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅកំពុងផែ TNS ក្នុងស្រុក Bang Pakong របស់ Chachoengsao។
ការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ប៉ូលីសសបានរកឃើញដុំគ្រឿងញៀន ម៉ាទឹកក ទម្ងន់ជាង ២ ០០០គីឡូក្រាម លាក់ក្នុងកញ្ចប់អាហារស្ងួតដាក់ក្នុងធុងនៅបាតទូក។
យោងតាមររបាយការណ៍ របស់ប៉ូលិសខេត្តឈុនបុរី បានឲ្យដឹងថា សមាជិកនាវិក ចំនួន ១៣នាក់ បានលោតពីលើទូក ខណៈដែលប៉ូលីសបានឡើងលើទូក ប៉ុន្តែពួកគេត្រូវបានដឹកចេញពីទឹកយ៉ាងលឿន។
ប៉ូលិសបាននិយាយថា គ្រឿងញៀនទាំងនោះត្រូវបានកំណត់គោលដៅសម្រាប់ចំណុចណាត់ជួបដោះដូរគ្នានៅក្នុងដែនទឹកអន្តរជាតិ ដែលពួកគេនឹងត្រូវផ្ទេរទៅកាន់កប៉ាល់មួយផ្សេងទៀត និងរត់ពន្ធទៅកាន់ប្រទេសផ្សេងទៀត។
ប៉ូលិសបាននិយាយថា ពួកគេមិនទាន់កំណត់អត្តសញ្ញាណមេក្លោងនៅពីក្រោយការប៉ុនប៉ងរត់ពន្ធនេះនៅឡើយទេ ព្រោះការស៊ើបអង្កេតកំពុងបន្ត៕