2023-12-19 05:12
591

ភ្នំពេញ៖ ឧកញ៉ាតារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិត Galaxy និងជាអ្នកជំនួញផ្នែកអចលនទ្រព្យ ខេមរ សេរីមន្ត ត្រូវបានប្រភពទម្លាយឱ្យដឹងថា បានរងរបួសយ៉ាងដំណំត្រំស្មា ដោយសត្វខ្លាំចំនួន ០២ចង្កូមពេលកំពុងថត MV ថ្មី ក្នុងបទចម្រៀង «CALL ME PAPA» ដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គមរហូតមមានចូលមើលជាង ១ដងជុំវិញពិភពលោក។

តាមការបង្ហើបថា តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ត្រូវបានសត្វខ្លាំ ខណៈពេលរូបលោកចាប់បីសត្វខ្លាំនៅលើស្មា ដើម្បីបទចម្រៀងមានចំណងជើងថា «CALL ME PAPA» ប៉ុន្តែដោយសារការលើកចុះលើកច្រើនដងបណ្តាលឱ្យសត្វខ្លាងមួរម៉ៅ និងខឹងក៏បានខាំឧកញ៉ា ខេមរ សេរីមន្ត បណ្តាលឱ្យរងរបួសតែម្តង។ បន្ទាប់ពីសត្វខ្លាបានខាំភ្លាមៗ តារាចម្រៀង ខេមរៈ សិរីមន្ដ ត្រូវបានក្រុមការងារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីចាក់ថ្នាំការពារ។

ចំពោះសត្វខ្លាមួយក្បាល ដែលយកមកសម្តែងថត MV បទ «CALL ME PAPA» ត្រូវបាននាំយកមកពី «សួនសត្វហ្សាហ្វារី» របស់អ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ក្រោមការហ្វឹកហាត់ និងមើលថែដោយគ្រូបង្វឹកសត្វជំនាញប្រចាំសួនសត្វនេះ។ សម្រាប់ការចំថ្លៃចាក់ថ្នាំដើម្បីការពារលើមុខរបួសអស់ប្រមាណ ១ពាន់ដល្លារឯណោះ។

សូមបញ្ជាក់ថា «CALL ME PAPA» កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ពិសេស នៅលើ TikTok មានអ្នកចូលស្ដាប់រហូតដល់ ១ ១០០លានដង (Veiw 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម ១.២លាន Videos គិតត្រឹមថ្ងៃទី១៦ ខែ១២ ឆ្នាំ២០២៣កន្លងទៅនេះ៕