2023-12-25 15:57
384

(កែប)នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣នេះអាជ្ញាធរស្រុកដំណាក់ចង្អើរបានបង្ហាញលើកឡើងថា បន្ទាប់ពីប្រទេសមានសុខសន្តិភាពពេញលេញតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តកែប និយាយដោយឡែកស្រុកដំណាក់ចង្អើរបានប្រែក្លាយមុខមាត់ថ្មី និងមានឈ្មោះល្បីល្បាញលើវីស័យកសិកម្ម និងវិស័យទេសចរណ៍។

បច្ចុប្បន្នស្រុកមានប៉ូលទេសចរណ៍២ដើរតួនាទីសំខាន់ក្នុងការការអភិវឌ្ឍន៍ និងស្រូបទាញទេសចរឲ្យមកលេងខេត្តកែប។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់ឲ្យដឹងថា ខេត្តកែបក្រោមការដឹកនាំរបស់ឯកឧត្តមសោម ពិសិដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ដោយឡែកស្រុកដំណាក់ចង្អើរ ក៏មានការរីកចម្រើនគួរឲ្យកត់សំគាល់ផងដែរ។

ដោយឡែកវិស័យទេសចរណ៍ ផ្អែកលើផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេល១៥ឆ្នាំរបស់ខេត្តកែប ស្រុកដំណាក់ចង្អើរមានប៉ូលទេសចរណ៍២ ដែលបានចូលរួមចំណែកសំខាន់ក្នុងការងារអភិវឌ្ឍន៍ និងស្រូបទាញទេសចរ។ ប៉ូលទី១ គឺតំបន់កសិ- ទេសចរណ៍បែបប្រវត្តិសាស្ត្រ នៅតំបន់ភ្នំវល្លិ៍ អតីតសមរភូមិសង្គ្រាមក្តៅចុងក្រោយគេបង្អស់នៅកម្ពុជា។ 

ចំណែកប៉ូលទេសចរណ៍ទី២ គឺប៉ូលតំបន់ឆ្នេរធម្មជាតិទេសចរណ៍បែបទំនើប ដែលបាននិងកំពុងមានភាពល្បីល្បាយ ស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើន បន្ទាប់ពីសមិទ្ធផលផ្លូវកៅស៊ូប្របមាត់សមុទ្រ ត្រូវបានបានស្ថាបនាស្ទើររួចរាល់ទាំងស្រុង។ 

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបង្ហាញការរំពឹងយ៉ាងមុតមាំថា ក្រោយមការដឹកនាំរបស់ប៉ិនប្រសប់សម្តេចមហាបវរធិបតីហ៊ុន ម៉ា ណែត ដែលសម្តេចតែងតែផ្តោតសំខាន់ទៅលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ពិសេសក្រោមការណែនាំចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តម សោម ពិសិដ្ឋ ស្រុកដំណាក់ចង្អើរនឹងកាន់តែរីកមច្រើន និងទាក់ទាញទេចរកាន់តែច្រើន ពិសេសប្រជាពលរដ្ឋនឹងមានជីវភាពកាន់តែធូរធា។ (សឹង រ៉ាត់)