2023-12-27 18:43
333

បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា សម្រាប់ហូប១៣២នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់។
*ទី១៖ នំសាន់វ៉ិចចំនួន២០០នំ
*ទី២៖ នំភីស្សាចំនួន២០បន្ទះ
*ទី៣៖ គ្រឿងភេសជ្ជះចំនួន៥កេស។ សរុបថវិកា ចំនួន ១២០០ដុល្លារ។
    ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួសុខទុក្ខពីអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមទាំងលោកគ្រូអ្នកគ្រូ ដែលបានមើលថែរក្សាកូនៗ។
    លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ លោកណែនាំក្មួយៗឲ្យរស់នៅ ស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះមួយរយះនេះអាកាសធ្លាក់ត្រជាក់ ព្រមទាំងស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាម៉ែដោះ៕