ភ្នំពេញ៖ លោកឧត្តមសនីយ៍ តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ត្រូវបានដកចេញពីមុខតំណែងឲ្យអានសែត ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន និងមន្ត្រីចំណុះលេខាធិការដ្ឋាន ចំនួន ៥០រូបទៀត ត្រូវបានប្រកាសផ្ទេរចេញឲ្យទៅបម្រើនៅតាមនាយកដ្ឋានផ្សេងៗ។
យោងតាមអនុក្រឹត្យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រុមការងារ MSJ TV សម្រេច «ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា អត្តលេខ ០៥៥៥៥ ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន។»
ដោយឡែក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ ចំនួន ៥០រូប ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យទៅបម្រើការងារ នៅនាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជម្រាបថា លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិនេះ ក៏ត្រូវបានព្រះមហាក្សត្យចេញព្រះរាជក្រឹក្យបញ្ចប់តំណែង ក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ចំនួន ១០ម៉ឺនដុល្លារ និងយកស្រា ចំនួន ៤៨ដប។ បន្ទាប់ដកតំណែងលោក កឹម ជាតិ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កោះហៅឲ្យចូលទៅបំភ្លឺផងដែរ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
ពាក់ព័ន្ធការកោះហៅឲ្យចូលបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌមិនមានប្រភពណាច្បាស់លាស់បង្ហើបឲ្យដឹងថា លោក កឹម ជាតិ បានចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ចជំនាញឬក៏អត់នោះទេ៕