2024-01-03 10:51
224

ភ្នំពេញ ៖ លោកយាយ វ័យ ៨៧ឆ្នាំ លក់សណ្តែកដីស្ងោ ថ្ងៃនេះបានទទួលថវិកាឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឺក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២លានរៀល និងទទួលការជួយ ក្នុង១ខែ ៥មុឺនរៀល បន្ទាប់ពីសម្តេចតេជោ មើលឃើញថា, លោកយាយ ប្រើពលកម្ម ទាំងចាស់ជរា លក់សណ្តែកដី ចិញ្ចឹមជីវិត ធ្វើដំណើរតាំងពីខេត្តតាកែវ មកលក់ដល់ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឺក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើប្រព័ន្ធ Telegram ថា : ថ្ងៃនេះតាមរយៈ លោកសេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដី ស្ងោ ដែលមានព្រះជន្ម៨៧ឆ្នាំ។

សម្តេចតេជោ លើកឡើងថា : គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេល ល្ងាច។
សម្តេចតេជោ ហ៊ុន សែន បន្តថា : ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺនរៀលក្នុងមួយខែ។
សម្តេចតេជោបញ្ជាក់ថា : ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ។
ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោក យាយ២លានរៀលផងដែរ៕