2024-01-04 10:59
286

(កែប)៖   កាលពីរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុមួយដោយយន្តហោះខ្នាតធំAirbus 330-200 មួយគ្រឿងបានសំកាំងខ្លួនប្រហែលប្រមាណ ៣ ម៉ោង នៅលើអាកាសក្នុងទឹកដីខេត្តកែប ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលមួយនេះ។

នេះបើយោងតាមការឱ្យដឹងរបស់ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថាយន្តហោះសំកាំងខ្លួននៅលើដែនអាកាសនេះ ដោយសារមានបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងស្លាប (hydraulic Flap problems)។

ជាទូទៅនៅពេលយន្តហោះមានបញ្ហាបច្ចេកទេសបែបនេះលោកបានបញ្ជាក់ឱ្យដឹងថាកាលពីល្ងាចថ្ងៃទីម្សិមិញនេះ គឺយន្តហោះត្រូវហោះលើអាកាសបណ្តាលឱ្យមានបញ្ហាអស់សាំង ហើយបានកាត់បន្ថយហានិភ័យនៅពេលចុះចតវិញ។

សូមបញ្ជាក់ថាហេតុការណ៍ដ៍កម្រមួយនេះ បានបង្កធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្រុងកែប ខេត្តកែប នារសៀលថ្ងៃទី ៣ ខែមករាយន្តហោះវិលជុំនៅក្នុងដែនអាកាសកម្ពុជាជាង ៤០ ជុំ ហើយក៍ជាច្រើនម៉ោងពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកែបដោយបានព្រួយបារម្ភពីព្រោះមានហានិភ័យណាមួយបានកើតឡើងជាយថាហេតុមួយនេះផងដែ។

ប៉ុន្តែទោះបីជាយ៉ាងណា បន្ទាប់ពីហោះសំកាំងលើអាកាសជាច្រើនជុំ ប្រើពេលប្រមាណ ៣ម៉ោងនោះ យន្តហោះខាងលើបានចុះចតនៅព្រលានយន្តហោះលើកោះភូគុកបានដោយជោគជ័យហើយដែរ។

សូមបញ្ជាក់ផងដែថា យន្តហោះAirbus330-200នេះ ដែលបានហោះចេញពីកោះត្រល់ (ភូគុក) ក្នុងគោលដៅហោះទៅប្រទេសម៉ុងហ្គោលី ដែលមានអ្នកដំណេីរមានចំនួន ១៩៨នាក់ផងដែរ។(សឹង រ៉ាត់)