2024-01-05 14:22
292

ភ្នំពេញ ៖  ចង់រត់ទៅណាទៀតប្អូនៗ រៀនសូត្រមិនសូវខំទេ​ បែនាំគ្នាធ្វើរឿងអាម៉ាសឲ្យឪពុកម្ដាយវិលមុខឈឺក្បាលទៅវិញ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានក្លីបវីដេអូមួយ ដែលបានចែករំលែកក្នុងបណ្ដាញសង្គមពីសកម្មភាព ប្រើអំពើហិង្សាលើយុវតីម្នាក់យ៉ាងព្រៃផ្សៃជាទីបំផុត ។ ធ្វើឲ្យមហាជនក្ដៅចិត្តជំនួសផ្ទុះការរិះគន់កក្រើក និងរងចាំចំណាត់ការរបស់សមត្ថកិច្ចទៅលើក្រុមក្មេងទំនើងទាំងអស់នោះជាក់ស្ដែងនៅរេសៀលថ្ងៃទី០៤ ខែមករា ២០២៤នេះក្រុមជនដៃដល់ បាននាំគ្នាំ ជិះម៉ូតូរត់ដល់ខេត្តព្រះសីហនុ តែរត់មិនរួចត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមឃាត់ខ្លួន ក្រុមក្មេងពាលដែលប្រើហិង្សាលើក្មេងស្រីសិស្សសាលាសរុប៤នាក់ (ប្រុសខ្ទើយ អ្នកថត និងអ្នកចូលរួមសកម្មភាព) នៅរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 នៅពេលនេះ កម្លាំងនគរបាលកំពុងដឹកពួកគេមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។

 សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានការផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

 តាមរយៈវីដេអូនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ ៕

 ក្រោយមានការចែកចាយវីដេអូនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ទន្ទឹមគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់អាណាព្យាបាលរបស់ក្មេងៗសិស្សសាលាមួយក្រុមនេះ នាំកូនៗរបស់ខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយតាមនីតិវិធី។