ភ្នំពេញ៖ អធិការរងខណ្ឌជ្រោយចង្វារម្នាក់ ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាស អនុវត្តវិន័យកងកម្លាំងលេខ ០០៦ ដោយដកហូត មុខតំណែងពីអធិការរង និងបន្ថយឋានន្តរស័ក្តិមួយថ្នាក់ ព្រោះអនុវត្តតួនាទីភារកិច្ចល្មើសនេងបទបញ្ជាលេខ ០០៦។
យោងតាមប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាៈ «ត្រូវបានអនុវត្តវិន័យ ចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ក្រោមរូបភាពដកហូតមុខ តំណែង ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្តិចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី»។
ប្រកាសរបស់មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថាៈ «ចំពោះមូលហេតុ គែល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស ដកហូត មុខតំណែង និងបណ្តេញចេញពីក្រមខ័ណ្ឌអគ្គស្នងការនគរបាលជាតិ ជាបន្តបន្ទាប់ ព្រោះតែល្មើសបទបញ្ជា ០០៦៕