(កំពត)នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពតបានលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យប្រឹងប្រែងរៀនសូត្រដើម្បីអាចជួយសង្គមទៅអនាគត។
ហើយមនុស្សល្អត្រូវមានលម្អ៤យ៉ាង សំពត់អាវលម្អរូបកាយ គុណធម៌ទាំងឡាយលម្អផ្លូវចិត្ត ចំណេះវិជ្ជាលម្អផ្លូវជីវិត មាយាទនោះពិតលម្អត្រកូល។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ទូទាំងខេត្តកំពត ដែលរៀបចំធ្វើឡើងនៅបរិវេណពហុកីឡដ្ឋានខេត្តកំពត។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានលើកឡើងថា សមិទ្ធផលទាំងឡាយរបស់សង្គមដែលមានក្នុងពេលបច្ចុប្បន្ន កើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សះផ្សា បង្រួបបង្រួមជាតិ មាតុភូមិ ស្វែងរកសុខសន្តិភាពពេញបរិបូរណ៍នៅទូទាំងប្រទេស ហើយធ្វើឲ្យចៅៗមានឱកាសសិក្សារៀនសូត្រ និងទទួលបានជ៏យលាភីក្នុងការប្រឡងនៅពេលនេះ ស្របពេលដែលគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំសម្តេចធិបតីហ៊ុន ម៉ាណែត បានកំណត់យកការងារធនធានមនុស្សជាអាទិភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា សម័យបច្ចុប្បន្ន ចំណេះដឹងជាទ្រព្យសំខាន់បំផុតមិនអាចខ្វះបាន ដូច្នេះហើយចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានពូកែ ហើយធ្វើខ្លួនជាមនុស្សល្អ ដើម្បីអាចជួយសង្គមទៅថ្ងៃក្រោយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ រង្វាន់ជូនសិស្សនិទ្ទេសA ចំនួន ៩១នាក់ ក្នុងម្នាក់ទទួលបានម៉ូតូHonda Beat 2024 ១គ្រឿង និងពានរង្វាន់ម្នាក់ ១គ្រឿង និងថវិការ៤០ម៉ឺនរៀលផងដែរ និងផ្តល់ជូនថវិការដល់អ្នកចូលរួម មានលោកនាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានប្រឡប់ជាប់ទូទាំងខេត្ត ពិសេសផ្តល់អាហាររូបករណ៍ជូនសិស្ស ក្រីក្រ និង ងាយរងគ្រោះ ចំនួន ២០០កន្លែងនៅមហាវិទ្យាល័យ សម្រាប់ឆ្នាំ២០២៤នេះ ដែលសិស្សានុសិស្សអាចដាក់ពាក្យបាននៅទីតាំងរៀបចំកម្មវិធីតែម្តង។(សឹង រ៉ាត់)