ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ មានមនុស្សមួយក្រុម បានអះអាងថា ជាសកម្មជនមាតាធម្មជាតិ បានធ្វើសកម្មភាពដោយខុសច្បាប់បង្កប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ នេះបើតាមលើកឡើងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ ការធ្វើសកម្មភាពនេះមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ឡេយ។ ដោយឃើញសកម្មភាពអាណាធិបតេយ្យបែបនេះ សមត្ថកិច្ចបានអញ្ជើញពួកគាត់មកធ្វើការសាកសួរហើយក្នុងចំណោមពួកគេក៏មានជនបរទេសម្នាក់ចូលរួមជាមួយ។
នៅចំពោះមុខសមត្ថកិច្ច ជនបរទេសរូបនេះ ក៏បានប្រាប់ពីហេតុការណ៍ដែលគាត់បានចូលរួមជាមួយដោយក្រុមនេះ បានកុហកថា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ មានការជួបជុំគ្នា នៅចំណុច សួនហាត់ប្រាណមាត់ទន្លេ ផ្លូវ១៥៤ កែងផ្លូវព្រះស៊ីសុវត្ថិ ដើម្បីចូលរួមហាត់ប្រាណជាមួយពួកគេពុំបានដឹងថា ពួកគេមានបំណងមកតវ៉ារឿងអ្វីនោះទេ។ លុះដល់វេលាម៉ោង ០៩និង៣០នាទី ថ្ងៃដដែលសមត្ថកិច្ចបាននាំខ្លួនជនបរទេសនោះ និងក្រុមយុវជនទាំងអស់នេះមកសាកសួរ។
ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាមួយនោះមន្រ្តីនគរបាលអន្តោប្រវេសន៍ បានសាកសួរតាមនីតិវីធីអន្តោប្រវេសន្តរួចហើយសាម៉ីខ្លួនក៏បានធ្វើលិខិតសុំទោសទទួលស្គាល់កំហុស កែប្រែបញ្ចប់ការទំនាក់ទំនងជាមួយក្រុមនេះទៀត នៅចំពោះមុខសមត្ថកិច្ច និងបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមខ្លួនវិញនៅថ្ងៃខាងមុខដោយខ្លួនឯង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ជនបរទេសដែលមកទេសចរណ៍ ឬមកធ្វើការងាររកស៊ីស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា សូមមេត្តាប្រុងប្រយ័ត្នកុំចូលរួមសកម្មភាពណាមួយជាមួយក្រុមសកម្មជនក្រោមការដាក់ត្រួតពិនិត្យរបស់តុលាការ ដែលធ្វើឲ្យខ្លូនចាញ់បោកក្រុមនេះដោយមិនដឹងខ្លួន ឬអាចប្រឈមនឹងផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕