2024-01-09 10:23
257

(កំពត) ៖  កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤នេះលោក ហៀក ម៉េង ប្រធាននាយកដ្ឋានវិស្វកម្មសំណង់ធារាសាស្ត្រ ក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យស្ថានភាពប្រភពមេទឹកបានដំណើដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច  បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំង និងស្ថានភាពផ្លូវទឹក បានចាប់ផ្ដើមធ្វើការស្ដារផ្លូវទឹកជាបន្ទាន់ ដើម្បីត្រៀមសង្គ្រោះស្រោចស្រពស្រូវដែលប្រជាកសិករធ្វើស្រែរដូវប្រាំង ដែលមានផ្ទៃដីស្រែ ស្ថិតនៅក្នុងតំបន់ជាប់ប្រព័ន្ធប្រឡាយធារាសាស្រ្តមានភូមិចំនួន ៤ ដែលកំពុងបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលខ្វះខាតត្រូវស្តាផ្ដល់ជូនឱ្យប្រជាកសិករក្នុងតំបន់ដែលមានផ្ទៃដីបន្តធ្វើស្រែប្រាំងបន្ថែមទៀត។

លោក ហៀក ម៉េង  ប្រធាននាយកដ្ឋាវិស្វកម្មសំណង់ធារាសាស្ត្រទឹកបានឱ្យលើកឡើងថា ជារៀងរាល់ឆ្នាំ បរិមាណទឹកដែលមានផ្ទៃដីដែលប្រជាកសិករធ្វើស្រែរដូវប្រាំង ដែលមានចំនួន១២៥០ ហិកតា(មួយពាន់ពីរយហាសិបហិកតា) (ស្មើរនិង២៦៥គ្រួសារដែលមានផ្ទៃដីអមសង់ខាងប្រឡាយផ្លូវមេទឹក ដែលមានប្រវែង ៦ គីឡូម៉ែត្រ នៅក្នុងភូមិចំនួន៤ ដែលស្ថិតនៅក្នុងឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាចខេត្តកំពត ។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានណែនាំក្រុមការងារបច្ចេកទេសនិងអាជ្ញាធរក្នុងមូលដ្ឋានចុះពិនិត្យក្នុងករណីបងប្អូនប្រជាកសិករធ្វើស្រែប្រាំងក្នុងភូមិចំនួន ៤  នេះដែលកំពុងជួបបញ្ហាការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងត្រូវបានប្រធាននាយកដ្ឋានវិស្វកម្មសំណង់ធារាសាស្ត្រក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យរួចក៍បានដាក់គ្រឿងចក្រដើម្បីធ្វើការស្តារប្រឡាយជាបន្ទាន់និងត្រៀមយកផ្លូវទឹកដើម្បីស្រោចស្រពស្រូវប្រាំងជូនបងប្អូនប្រជាកសិករ។

ជាមួយគ្នាចុងក្រោយនេះដែរ លោក ហៀក ម៉េងប្រធាននាយកដ្ឋានវិស្វកម្មសំណង់ធារាសាស្ត្រក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បញ្ហាប្រជាកសិករដែលកំពុងតែបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនបានជួបប្រទះក្នុងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះលោកនិងបច្ចេកទេសធ្វើការស្តាប្រឡាយយកផ្លូវទឹកមកជូនបងប្អូនប្រជាកសិករសម្រាប់ស្រោចស្រពស្រូវរដូវប្រាំងឱ្យគ្រប់គ្រាន់ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំនួន ៤ នេះបន្ថែមទៀត។(សឹង រ៉ាត់)