ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៨និង១៥នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបន្ទាប់ពីទុសេ្សចរន្តអគ្គិសនីនៅចំណុចភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចក្រុងច្បារមនបានឱ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះម្ចាស់ឈ្មោះ ម៉ុក សាវឿន នឹង សឿង សុីនឿន ត្រូវជាប្តីប្រពន្ធ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ឆេះផ្ទះធ្វើអំពីថ្មក្រោមឈើលើប្រក់ក្បឿងទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ។
ក្រៅពីផ្ទះក៏មានការខូចខាត: កាតចាក់វ៉ាក់សាំងចំនួន០៣ សំបុត្រកំណេីតចំនួន០៤សន្លឹក សៀវភៅគ្រួសារ០១។ មូលហេតុ ទុស្សេចរន្តអគ្គិសនី ហើយករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹកសរុបអស់៧ឡាន កម្លាំងសរុប៨៧នាក់ កម្លាំងការិយាល័យពន្លត់អគ្គិភ័យចំនួន៨នាក់ រថយន្តចំនួនមួយគ្រឿងទឹកចំនួន១ឡាន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួន៣២នាក់ រថយន្តចំនួន១គ្រឿងទឹកចំនួន៣ឡាន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងចំនួន៦នាក់ រថយន្តចំនួន១គ្រឿងទឹកចំនួន១ឡាន កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចំនួន៦នាក់ រថយន្តចំនួន១គ្រឿងទឹកចំនួន១ឡាន កម្លាំងកងរាជអាវុធហត្ថចំនួន២៨នាក់ រថយន្តចំនួន១គ្រឿងទឹកចំនួន១ឡាន កម្លាំងសឹងរងខេត្ត-ក្រុងចំនួន៧នាក់ ទើបរលត់អស់ជាស្ថាពរ៕