(កែប)៖ នាថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធរូបប្បដិមាព្រះអង្គអភ័យ មានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបបានរៀបចំគម្រោងសាងសង់ និងសំណង់ផ្សេងៗនៅលើកំពូលភ្នំកែបនៅផ្នែកប៉ែកខាងកើតជាផ្លូវការស្ថិតនៅតំបន់ឧទ្យានជាតិកែប។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម រួមជាមួយមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលខេត្តកែប ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនអង្គនាក់។
ព្រះពុទ្ធរូបប្បដិមាព្រះអង្គអភ័យ មានកម្ពស់ ៤៥ ម៉ែត្រនៅលើភ្នំកែបនេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ ដែលស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប លើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ការកសាងនេះ ទុក្ខជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់បានប្រសាសន៍នាកន្លងមកថា គម្រោងកសាងព្រះពុទ្ធបដិមាធំមួយអង្គមានកម្ពស់ ៤៥ម៉ែត្រ នៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធបដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។
ហើយជាពិសេសជួយលើកកម្ពស់ដល់វិស័យទេសចរណ៍បែបសាសនារបស់ខេត្តកែបផងដែរ។
ក្រៅពីព្រះពុទ្ធរូបប្បដិមាព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងទៀតដោយឡែកពីគ្នាទៀត នោះរួមមាន ខ្លោងទ្វារច្រកចូលទទឹង ៦ម៉ែត្រ ផ្លូវថ្នល់ទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន ៦០កុដិ និងជណ្តើរឡើងភ្នំជាដើមផងដែរ។(សឹង រ៉ាត់)